ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ មេដឹកនាំលោកខាងលិចដឹងថា អ៊ុយក្រែន កំពុងលួចលុយរបស់ពួកគេ

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់វិមាន ក្រមឡាំងលោក Dmitry Peskov បាននិយាយថា ប្រទេសលោកខាងលិច ទើបតែបានជឿជាក់ថា ក្រុមមន្ត្រីអ៊ុយក្រែន កំពុងប្រើប្រាស់មូលនិធិ ដែលទទួលបានពីអ្នកគាំទ្រ សម្រាប់តំបន់ជួរមុខ ទៅចូលក្នុងហោប៉ាវ របស់ពួកគេរៀងខ្លួនទៅវិញ ។

នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតរុស្ស៊ីលោក Pavel Zarubin ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Peskov បានអះអាងថា មេដឹកនាំលោកខាងលិចបានយល់ឃើញថា ផ្នែកខ្លះនៃប្រាក់ ដែលពួកគេផ្តល់ ឱ្យអ៊ុយក្រែនគឺ ត្រូវបានលួចដោយបន្ថែមថា ការពិតនេះត្រូវបានទទួលស្គាល់ដោយអ្នកបង្កើត គោលនយោបាយអាមេរិក នៅកម្រិតផ្សេងៗកន្លងរួចមកហើយ។

យោងតាមលោក Peskov ដដែលបានបញ្ជាក់ទៀតថា នៅពេលប្រឈមមុខ នឹងអំពើពុករលួយដ៏ច្រើន សន្ធឹកសន្ធាប់ក្នុងប្រទេស អ៊ុយក្រែន សមាជិកសភាអាមេរិក ត្រូវចាំបាច់ពន្យល់ ទៅដល់ពលរដ្ឋ របស់ពួកគេថាហេតុអ្វី បានជាមិនមានយន្តការត្រឹមត្រូវ ដើម្បីត្រួតពិនិត្យក្នុងការផ្តល់មូលនិធិនិង ហេតុអ្វីបានជាពួកគេបិទភ្នែក ចំពោះបញ្ហានេះ ខណៈដែលកំពុងពិភាក្សាអំពីជំនួយបន្ថែម ។

លោកអ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ទាំងអ្នកគាំទ្ររបស់សហរដ្ឋអាមេរិក និងទីក្រុងគៀវនៅអឺរ៉ុប កំពុងចាប់ផ្តើមធុញទ្រាន់នឹង ប្រធានបទអ៊ុយក្រែន របបក្រុងគៀវ និងបន្ទុកដែលពួកគេបានដាក់លើស្មា របស់ពួកគេដោយសំដៅ ទៅលើជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដ៏ធំដែលអ៊ុយក្រែន ទទួលបានពី ខាង​លិច៕

ប្រែសម្រួល៖ស៊ុនលី

To Top