ព័ត៌មានអន្តរជាតិ

រុស្សី៖ គ្រាប់បែកនុយក្លេអ៊ែរ អាមេរិកថ្មី អាចសម្លាប់មនុស្ស ដល់ទៅជាង៣០ម៉ឺននាក់

AFP

បរទេស៖ទស្សនាវដ្ដី Newsweek តាមរយៈការដកស្រង់ព័ត៌មានដោយ RT បានរាយការណ៍កាលពីថ្ងៃចុងសប្តាហ៍ថា គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកដែលគ្រោង សម្រាប់ការអភិវឌ្ឍន៍មានសក្តានុពល អាចវាយប្រហារ ដល់កណ្តាលទីក្រុងមូស្គូ និងអាចសម្លាប់មនុស្សជាង ៣០ម៉ឺននាក់នាក់ក្នុង ចំណោមប្រជាជន១៣លាននាក់។

មន្ទីរបញ្ចកោណបានប្រកាស កាលពីចុងខែមុនថា ខ្លួននឹងស្វែងរកការអភិវឌ្ឍថ្មី នៃគ្រាប់នុយក្លេអ៊ែរ B61-13 ហើយបច្ចុប្បន្នកំពុងរង់ចាំការអនុញ្ញាតពីសភា ។ អាវុធនេះនឹងមានកម្លាំង ផ្ទះប្រមាណជា ៣៦០ គីឡូតោន ដែលខ្លាំងជាងអាវុធដែលបាន ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដល់ទៅ២៤ដងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។

Newsweek បានអះអាងទៀតថា ប្រសិនបើបំផ្ទុះលើទីក្រុងមូស្គូ គ្រាប់បែកនេះនឹងសម្លាប់មនុស្សប្រមាណ ៣១១ ៤៨០ នាក់ និងរបួសរហូតដល់៨៦៨ ៨៦០ នាក់ ហើយ ប្រសិនបើវានឹងធ្លាក់លើទីក្រុង St. Petersburg ដែលជាទីក្រុងធំទីពីររបស់រុស្ស៊ី ចំនួនអ្នកស្លាប់ដោយការផ្ទុះ នឹងកើនឡើងដល់៣៦០ ១៥០ នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top