បរទេស៖ ការព្រមានអំពីហានិភ័យដែលទាក់ទងនឹងការអនុវត្ត “ការរួមភេទដោយសុវត្ថិភាព” ក្នុងចំណោមក្មេងជំទង់នៅប្រទេសថៃ ត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ បន្ទាប់ពីតួលេខថ្មីបានបង្ហាញពីការកើនឡើងនៃក្មេងដែលមានផ្ទុកមេរោគអេដស៍។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលោកវេជ្ជបណ្ឌិត អាឆារ៉ា នីធីអាភីនីយ៉ា សាគុល អគ្គនាយកស្តីទីនៃនាយកដ្ឋានសុខាភិបាល នាយកដ្ឋាន គឺគ្រោងនឹងផ្សព្វផ្សាយការយល់ដឹងអំពីការអនុវត្តទំនាក់ទំនងផ្លូវភេទប្រកបដោយសុវត្ថិភាពក្នុងចំណោមយុវជន។
លោកវេជ្ជបណ្ឌិត អេកាឆៃ ពានស្រីវ៉ាត់ ឆារ៉ា ដែលជាអគ្គនាយករងនៃនាយកដ្ឋាននេះ បានផ្សព្វផ្សាយថា ការគោរពយេនឌ័រ និងសតិសម្បជញ្ញៈក៏មានសារៈសំខាន់ផងដែរក្នុងការទប់ស្កាត់សកម្មភាពផ្លូវភេទដោយព្រមព្រៀងគ្នា ខណៈដែលវិធីសាស្ត្រពន្យារកំណើតដែលមានប្រសិទ្ធភាពខ្ពស់ ជាពិសេសនៅពេលផ្សំជាមួយស្រោមអនាម័យ គឺអាចការពារការមានគភ៌ដែលមិនចង់បាន។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) នាពេលថ្មីៗនេះបានចេញផ្សាយព័ត៌មានស្តីពីស្ថានភាពមេរោគអេដស៍របស់ប្រទេសថៃដែលបានបញ្ជាក់ថា ករណីឆ្លងមេរោគអេដស៍ចំនួន ៩.២៣០ករណី ត្រូវបានរកឃើញនៅឆ្នាំ ២០២២ ។
ក្នុងចំណោមនោះ ភាគច្រើនមានអាយុចន្លោះពី ១៥ឆ្នាំ ទៅ ២៤ ឆ្នាំ ហើយមានតែ ២២.៤ភាគរយ ប៉ុណ្ណោះដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ចំពោះជំងឺកាមរោគផ្សេងទៀត (STDs) ចំនួន ១៤.៥៣៤ ករណីនៃជំងឺរ
ស្វាយ និងរោគប្រមេះ ត្រូវបានរកឃើញនៅឆ្នាំនោះដែរ។ ការសិក្សាក៏បានរកឃើញដែរថា គូស្នេហ៍តែ ៨០ភាគរយ បានប្រើស្រោមអនាម័យក្នុងពេលរួមភេទ៕
ប្រែសម្រួលៈ ណៃ តុលា