ព័ត៌មានអន្តរជាតិ

ពិធីបើកវេទិកា អ្នកវិទ្យាសាស្ត្រ Tengchong ឆ្នាំ ២០២៣ បើកធ្វើនៅខេត្ត Yunnan

ថ្ងៃទី ១ ខែធ្នូ ពិធីបើកវេទិកាអ្នកវិទ្យាសាស្ត្រ Tengchong ឆ្នាំ ២០២៣ បានបើកធ្វើនៅក្រុង Tengchong ខេត្ត Yunnan ។

វេទិកាអ្នកវិទ្យាសាស្ត្រ Tengchong ឆ្នាំ ២០២៣ ក្រោមប្រធានបទ “វិទ្យាសាស្ត្រ· ការអភិវឌ្ឍបៃតង” បានបើកធ្វើនៅក្រុង Tengchong ខេត្តយូនណានចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ។

វេទិកាលើកនេះ បានអញ្ជើញ អ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិកំពូល សមាជិកបណ្ឌិត្យសភា នសាកលវិទ្យាធីការ អ្នក វិទ្យាសាស្ត្រវ័យក្មេង សហគ្រិននិងតំណាងវិស័យហិរញ្ញវត្ថុ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាង ទូលំទូលាយ ដោយផ្តោតសំខាន់ លើការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំខាង សាលាឧត្តមសិក្សា ការអភិវឌ្ឍប្រកប ដោយនិរន្តរភាពជាដើម ព្រមនឹងបើកធ្វើសកម្មភាពមួយ ចំនួនពាក់ពន្ធ័នឹងវិស័យ សុខាភិបាល ឧស្សាហកម្មពិសេស ហិរញ្ញវត្ថុនិងវិទ្យាសាស្ត្រនិងបច្ចេកទេស កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទ្វេភាគីអន្តរជាតិជាដើម ។ ពិធីនេះក៏បានផ្តល់ពាន រង្វាន់វិទ្យាសាស្ត្រ Tengchong លើកដំបូងផងដែរ ។
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top