ព័ត៌មានអន្តរជាតិ

វេទិកាសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ប្រទេសចិន-អារ៉ាប់ លើកទី៦បានប្រារព្ធធ្វើនៅទីក្រុង Hangzhou

នៅព្រឹកថ្ងៃទី១០ខែធ្នូ វេទិកាសហប្រតិបត្តិការវិទ្យុនិងទូរទស្សន៍ប្រទេសចិន-អារ៉ាប់ លើកទី៦បានប្រារព្ធធ្វើនៅទីក្រុងHangzhouប្រទេសចិន ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចូលរួមក្នុងពិធីបើកព្រមទាំងថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។

ភ្ញៀវកិត្តិយសដែលបានចូលរួមកិច្ចប្រជុំយល់ឃើញថា កិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់លើកទីមួយបានធ្វើឡើងកាលពីចុងឆ្នាំមុន ភាគីទាំងពីរបានរួមគ្នាបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍនៅពេលអនាគតនៃទំនាក់ទំនងចិន-អារ៉ាប់ ហើយលោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីប្រតិបត្តិការរួមចំនួន៨ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-អារ៉ាប់ ដែលជាសញ្ញាកត់សម្គាល់ថា ទំនាក់ទំនងចិន-អារ៉ាប់បានឈានចូលក្នុងយុគសម័យថ្មី ។

ប្រព័ន្ធផ្សព្វផ្សាយចិននិងអារ៉ាប់គួរតែចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្មារតីផ្លូវសូត្រ ពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីរួមចំណែកបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍរួមគ្នានៃភាគីទាំងពីរក៏ដូចជាជំរុញសន្តិភាព និងស្ថិរភាពអន្តរជាតិនិងក្នុងតំបន់៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top