ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ ជាន់ខ្ពស់មួយរូប របស់អ៊ុយក្រែន រិះគន់ ប្រធានាធិបតីហ្សេលេនស្គី

RT News

បរទេស ៖ ឧត្តមសេនីយជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន តាមសេចក្តីរាយការណ៍បានអះអាងថា ការសម្រេចចិត្តរបស់ប្រធានាធិបតី វ្លាឌីមៀ ហ្សេលេនស្គី កាលពីដើមឆ្នាំនេះ ក្នុងការបណ្តេញប្រធានការិយាល័យជ្រើសរើសយោធាទាំងអស់ គឺបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការនាំយកកងទ័ពថ្មីដែលត្រូវការ ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅជួរមុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងទីក្រុងគៀវ អគ្គមេបញ្ជាការ របស់អ៊ុយក្រែន លោក Valery Zaluzhny ត្រូវបានសួរអំពីផលប៉ះពាល់ នៃនាយកជ្រើសរើសបុគ្គលិក របស់លោកដែលត្រូវ បានបណ្តេញចេញ។ បើតាមសារព័ត៌មាន Interfax បានដកស្រង់សម្តីរបស់លោកថា “អ្នកទាំងនេះគឺជាអ្នកជំនាញ” ។ «គេដឹងពីរបៀបធ្វើការ ប៉ុន្តែពេលនេះពួកគេទៅបាត់ហើយ»។

លោកថា បញ្ហាគឺការសម្រេចចិត្តរបស់លោក ហ្សេលេនស្គី នៅក្នុងខែសីហាក្នុងការបណ្តេញ ប្រធានមជ្ឈមណ្ឌលជ្រើសរើសយោធាក្នុងតំបន់ទាំង ៣៣ រូបរបស់អ៊ុយក្រែន ដោយសារតែពួកគេត្រូវបានចោទប្រកាន់ថា បានសូកប៉ាន់ដើម្បីចុះហត្ថលេខា លើការលើកលែងផ្នែកវេជ្ជសាស្រ្តក្លែងក្លាយ សម្រាប់បុរសដែលពេញកម្លាំង ដើម្បីបញ្ចៀសការជាប់ជាទាហាន ។ លោកប្រធានាធិបតីបាននិយាយថា លោកនឹងជំនួសប្រធាន ផ្នែកជ្រើសរើសទាហានដែលរងរបួស នៅក្នុងការប្រយុទ្ធ ដោយលើកហេតុផលថា ពួកគេនឹងយល់ថាហេតុអ្វីបានជា “ការប្រមាថមើលងាយ និងការសូកប៉ាន់ក្នុងពេលមានសង្រ្គាម គឺជាការក្បត់ជាតិ” ។

លោក ហ្សេលេនស្គី និង លោក Zaluzhny បានប៉ះទង្គិចពាក្យសម្តីគ្នាលើសក្តានុពលនៃតួនាទីរបស់ពួកគេក្នុងការមើលរំលងគ្នាទៅវិញទៅមក។ ការិយាល័យប្រធានាធិបតីបានបណ្តេញ សមាជិកម្នាក់ក្នុងចំណោមសមាជិកសភារបស់ Zaluzhny កាលពីខែមុន ហើយជំនួយការរបស់លោក ហ្សេលេនស្គី បានរិះគន់ឧត្តមសេនីយកំពូលដែលបាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា ជម្លោះរបស់ទីក្រុងគៀវ ជាមួយរុស្ស៊ីបានឈានដល់ “ភាពទាល់ច្រក” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top