ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បាញ់មីស៊ីល២០គ្រាប់ ចូលសាធារណរដ្ឋប្រជាមានិត Donetsk ក្នុងនោះ កម្ទេចផ្សារទំនើបមួយ បណ្តាលឱ្យស្លាប់ និងរបួស៦នាក់

RT News

បរទេស៖ ទីក្រុង Gorlovka នៅក្នុងសាធារណរដ្ឋ ប្រជាមានិត Donetsk (DPR) បានស្ថិតនៅក្រោមការបាញ់ ផ្លោងរបស់អ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃអាទិត្យ ដោយយ៉ាងហោចណាស់ បណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងប្រាំនាក់ទៀតរងរបួស, នេះបើយោងតាមអាជ្ញាធរក្នុងតំបន់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា យ៉ាងហោចណាស់ មានគ្រាប់មីស៊ីល ចំនួន ២០គ្រាប់បានធ្លាក់នៅក្នុងសង្កាត់ Nikitovka កណ្តាលទីក្រុង Gorlovka ដោយមីស៊ីលមួយគ្រាប់បាន វាយប្រហារដោយផ្ទាល់ ទៅលើមជ្ឈមណ្ឌលលក់ទំនិញដ៏ធំបំផុតរបស់ទីក្រុង Galaktika ។ ផ្សារទំនើបនេះត្រូវបានបំផ្លាញ ជាលើកដំបូងដោយការផ្ទុះ ហើយបន្ទាប់មកបានឆេះទាំងស្រុង, នេះបើយោងតាមវីដេអូ ដែលបានបង្ហោះលើ Telegram។ អគារលំនៅឋានមួយនៅក្បែរនោះក៏ត្រូវរងការវាយប្រហារផងដែរ។

អភិបាលក្រុង Gorlovka លោក Ivan Prikhodko បាននិយាយថា ស្ត្រីក្នុងស្រុកម្នាក់បានបាត់បង់ជីវិត “ជាលទ្ធផលនៃការបាញ់ផ្លោងកណ្តាលទីក្រុង Gorlovka ដោយពួកណាស៊ីអ៊ុយក្រែន ។

មជ្ឈមណ្ឌលរួមសម្រាប់ការគ្រប់គ្រង និងសម្របសម្រួល (JCCC) បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោងលើទឹកដីនៃ សាធារណរដ្ឋប្រជាមានិត Donetsk យ៉ាងហោចណាស់ ៤២ដង ជាមួយនឹងគ្រាប់ខុសៗ គ្នាចំនួន ១៣៩ រួមទាំងគ្រាប់ផ្លោងចង្កោមផងដែរ។ យោងតាមអាជ្ញាធរមូលដ្ឋាន បំណែកនៃគ្រាប់បែក Grad ត្រូវបានគេរកឃើញ នៅកន្លែងដែលស្ត្រីនោះបានស្លាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top