បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា យន្តហោះធុនតូចចំនួន១គ្រឿងបានធ្លាក់នៅភាគខាងកើតនៃប្រទេសថៃឡង់ដ៏នៅថ្ងៃសៅរ៍នេះ ដោយបានបណ្តាលឲ្យមនុស្សម្នាក់នៅលើយន្តហោះស្លាប់ និងម្នាក់ទៀតបានរងរបួស ។
អាជ្ញាធរត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីវេលាម៉ោងប្រហែល៩ព្រឹកម៉ោងក្នុងតំបន់ ក្រោយពីយន្តហោះម៉ាស៊ីនតែមួយបានធ្លាក់ចូលក្នុងវាលស្រែនៅក្នុងខេត្ត ឈុន បុរី (Chon Buri)។
យោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ថៃ PBS បានឲ្យដឹងថា អ្នករងរបួសម្នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ។
សាក្សីបានប្រាប់ទូរទស្សន៍ថៃ PBS ថា យន្តហោះធុនតូចនេះបានព្យាយាមចុះចតនៅលើវាលស្រែ ប៉ុន្តែយន្តហោះបានបាត់បង់ការគ្រប់គ្រង ហើយបានបុកដើមឈើមួយដើម នៅមុនពេលវាបុកដី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា