ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បញ្ជាក់ថា ការធ្វើតេស្តនុយក្លេអ៊ែរ នៅក្រោមទឹករបស់ខ្លួន ប្រឆាំងនឹងការធ្វើ សមយុទ្ធរួមគ្នារបស់ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង

Xinhua

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េ ខាងជើង បានធ្វើការសាកល្បង ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹករបស់ខ្លួន ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង ការធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសប្តាហ៍នេះ ដោយរួមមាន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ។
សេចក្តីរាយការណ៍បានដាក់ថា ការសាកល្បងប្រព័ន្ធ “Haeil-5-23 ” ដែលជាឈ្មោះដែលកូរ៉េខាងជើង បានផ្តល់ដល់យន្តហោះគ្មានមនុស្ស បើកវាយប្រហារក្រោមទឹក ដែលមានសមត្ថភាពនុយក្លេអ៊ែរ ត្រូវបានធ្វើឡើងដោយការគិតគូ របស់ក្រសួងការពារជាតិនៅក្នុងដែនទឹក នៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ។

អ្នកនាំពាក្យសុំមិនបញ្ចេញឈ្មោះមកពីក្រសួងការពារជាតិ បានចោទប្រកាន់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនថា ធ្វើឲ្យ“មានការភ័យខ្លាច” ជាមួយនឹងការធ្វើសមយុទ្ធយោធា ដោយបានព្រមានពី “ផលវិបាកនៃគ្រោះមហន្តរាយ” ។

កងទ័ពជើងទឹកនៃប្រទេសទាំង៣បានធ្វើសមយុទ្ធជាទៀងទាត់រយៈពេល៣ថ្ងៃរហូតដល់ថ្ងៃពុធ រួមជាមួយនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក Carl Vinson ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អលើការឆ្លើយតបរបស់ពួកគេចំពោះការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top