ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន៖ រុស្សី បានដឹងអំពីទីតាំងណាខ្លះ ដែលយើងលាក់សព្វាវុធ

RT EWAS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការស្តុកទុកអាវុធ និងគ្រាប់រំសេវក្នុងប្រទេសអ៊ុយក្រែន មានកម្រិតទាបធៀបទៅនឹងសមត្ថភាពរបស់កងកម្លាំងរុស្ស៊ីក្នុងការកំណត់អត្តសញ្ញាណ និងវាយប្រហារទីតាំងទាំងនោះប្រកបដោយប្រសិទ្ធភាព នេះបើតាមអ្នកនាំពាក្យកងទ័ព អាកាសរបស់ទីក្រុងគៀវបានសារភាព។

អ្នកនាំពាក្យYury Ignat ក៏បានព្រមានថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក អាចក្លាយជា គោលដៅដ៏អទិភាពបំផុតមួយទៀត សម្រាប់ទីក្រុងមូស្គូ ប្រសិនបើផ្គត់ផ្គង់ដល់អ៊ុយក្រែននឹងធ្វើឡើងក្នុងទ្រង់ទ្រាយពេញលេញ។

រដ្ឋាភិបាលទីក្រុងគៀវបានត្អូញត្អែរកាន់តែខ្លាំងឡើងអំពីកង្វះការផ្គត់ផ្គង់គ្រាប់រំសេវពីលោកខាងលិចក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Focus on Saturday លោក Ignat បានលើកឡើងថា យោធាអ៊ុយក្រែននឹងមិនអាចស្តុកគ្រាប់រំសេវក្នុងបរិមាណច្រើនបានឡើយ ដោយសារតែការគំរាមកំហែងថាវាត្រូវបានបំផ្លាញយ៉ាងរហ័សដោយរុស្ស៊ី។

លោក Ignat បានពន្យល់និងអត្ថាធិប្បាយលើការស្តុកទុកសម្រាប់ប្រព័ន្ធការពារដែនអាកាសថា ៖យើងមិនអាចដឹកជញ្ជូនមីស៊ីលច្រើនបានទេហើយវាត្រូវរក្សាទុកវានៅកន្លែងណាមួយដែលសុវត្ថិភាពប៉ុន្តែសត្រូវអាចនឹងដឹងអំពីទីតាំងទាំងនោះឆាប់ ពេក៕

ប្រែសម្រួល៖ស៊ុនលី

To Top