ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ វាយប្រហារភាគខាងលិច តំបន់ស៊ីនជាំង ប្រទេសចិន

រូបភាព៖​Kyodo

ប៉េកាំង៖ គ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារ តំបន់ស្វយ័តស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន នៅព្រឹកថ្ងៃអង្គារ ដោយបានបណ្តាលឲ្យ មនុស្សជាច្រើននាក់ រងរបួស និងបំផ្លាញផ្ទះសម្បែងមួយចំនួន នេះបើយោងតាម សេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចុះផ្សាយដោយដកស្រង់ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិនថា ការផ្តោតសំខាន់ នៃការរញ្ជួយដីនៅម៉ោង ២ និង ០៩នាទីព្រឹកគឺនៅក្រោមដីប្រហែល ២២គីឡូម៉ែត្រនៅស្រុក Wushi ក្នុងខេត្ត Aksu ក្នុងតំបន់ជួរភ្នំរវាងប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថាន។

ការរញ្ជួយដីចម្បង ត្រូវបានបន្តដោយការរញ្ជួយដីចំនួន ៤០ ដែលមានកម្រិត ៣ និងខ្ពស់ជាងនេះ។ ទូរទស្សន៍មជ្ឈិមចិន បានចុះផ្សាយថា ក្នុងចំណោមពួកគេ គឺខ្លាំងបំផុតវាស់បាន ៥,៣ រ៉ិចទ័រ។

ប្រភពពី CCTV បានឲ្យដឹងថា បុគ្គលិកជួយសង្គ្រោះត្រូវបានចល័តទៅកាន់តំបន់រងគ្រោះដោយគ្រោះមហន្តរាយ ដែលស្ថិតនៅចម្ងាយប្រហែល ៣០០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ កាសែតស៊ីនហួរបានឲ្យដឹងថា មនុស្សជាច្រើន បានប្រញាប់ប្រញាល់បើកទីធ្លា ដើម្បីសុវត្ថិភាព បើទោះបីជាសីតុណ្ហភាពធ្លាក់ចុះ ដល់ប្រហែលដក ១០អង្សាសេ ក្នុងរយៈពេលប៉ុន្មានក្រោយ ។

ការស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានដាក់កម្លាំងរញ្ជួយនៅកម្រិត ៧រ៉ិចទ័រ។ កាសែតស៊ីនហួរបានឲ្យដឹងទៀតថា កុមារម្នាក់ស្ថិតក្នុងស្ថានភាពមានស្ថេរភាពនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ ដោយប៉ូលីស ក្នុងតំបន់ពីអគារដែលដួលរលំ។

ការរញ្ជួយដីនេះ ក៏ត្រូវបានគេ មានអារម្មណ៍នៅក្នុងទីក្រុងផ្សេងៗនៅទូទាំង តំបន់ស៊ីនជាំង រួមទាំងរដ្ឋធានីក្នុងតំបន់ Urumqi ក៏ដូចជា Hotan និង Kashgar ផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top