ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បញ្ជាក់ថា មីស៊ីលបាញ់ទម្លាក់យន្តហោះ យោធា Il-76 គឺបាញ់ចេញពីតំបន់ Kharkov

រូបភាព៖ Yahoo

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ថា យោងតាមការចុះផ្សាយ របស់សារព័ត៌មាន Telegram កាលពីថ្ងៃសុក្របានឲ្យដឹងថា គណៈកម្មាធិការស៊ើបអង្កេ តរបស់ប្រទេសរុស្ស៊ី បានកំណត់ថា យន្តហោះយោធា Il-76 ត្រូវបានវាយប្រហារ ដោយមីស៊ីល ដែលត្រូវបានបាញ់ចេញ ពីតំបន់ Kharkov ។

គណៈកម្មាធិការ បានបញ្ជាក់ថា ការស៊ើបអង្កេតបានរកឃើញថា ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ដែលប្រើដើម្បីវាយប្រហារយន្តហោះ Il-76 មានទីតាំងនៅភូមិ Liptsy នៃតំបន់ Kharkov ។

គណៈកម្មាធិការដដែលនេះ បានបញ្ជាក់ថា ឯកសារត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះ នៅ Belgorod ដែលជាកម្មសិទ្ធិរបស់បុគ្គលិកយោធា អ៊ុយក្រែន ដែលត្រូវបានសម្លាប់ ។

ទន្ទឹមនឹងនេះដែរ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រថា មីស៊ីលដែលបានវាយប្រហារមកលើ យន្តហោះ Il-76 គឺច្បាស់ណាស់ ដែលបានបាញ់ចេញពីទឹកដី ដែលគ្រប់គ្រងដោយភាគីអ៊ុយក្រែន ។

លោក ពូទីន បានថ្លែងថា មេដឹកនាំអ៊ុយក្រែន បានដឹងថាអ្នកទោសអ៊ុយក្រែន កំពុងនៅលើយន្តហោះនោះ ។

គួររំលឹកថា យន្តហោះដឹកជញ្ជូន Il-76 របស់រុស្ស៊ី ជាមួយអ្នកទោសអ៊ុយក្រែនចំនួន៦៥នាក់ សមាជិកនាវិក៦នាក់ និងអ្នករួមដំណើ៣ នាក់បានធ្លាក់នៅតំបន់ Belgorod របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ៕
ដោយ៖ ម៉ៅ បុប្ផាមករា

To Top