ព័ត៌មានអន្តរជាតិ

ផែនការសាងសង់ បំពង់បង្ហូរហ្គាស របស់រុស្សី ទៅប្រទេសចិន ត្រូវពន្យាពេល

រូបភាព៖ RT News

បរទេស៖ កាសែត Financial Times បានរាយការណ៍ដោយដកស្រង់សម្តី នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-Erdene បានឲ្យដឹងថាការសាងសង់ បំពង់បង្ហូរឧស្ម័ន Power of Siberia 2 តភ្ជាប់ពី ប្រទេសរុស្ស៊ីទៅប្រទេសចិន តាមរយៈម៉ុងហ្គោលី ត្រូវបានគេរំពឹងថា នឹងត្រូវពន្យារពេល។

កាលពីដើមសប្តាហ៍នេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Aleksandr Novak បាននិយាយថា ពេលវេលា និងតម្លៃនៃការសាងសង់បំពង់មេហ្គា ដែលនឹងបញ្ជូនឧស្ម័ន ធម្មជាតិរបស់រុស្ស៊ី ទៅកាន់ប្រទេសចិន នឹងត្រូវបានកំណត់បន្ទាប់ពី ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង។

ក្រុមហ៊ុន Gazprom ដែលនឹងដំណើរការ Power of Siberia 2 បាននិយាយថា ខ្លួនមានគោលបំណង ចាប់ផ្តើមចែកចាយឧស្ម័ន នៅឆ្នាំ២០៣០។

ភាគីទាំងពីរ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើការសិក្សាសេដ្ឋកិច្ចលើគម្រោងនេះ យោងតាមលោក Oyun-Erdene ដែលពីមុនបាននិយាយថា ការសាងសង់បំពង់បង្ហូរប្រេងប្រវែង៣៥៥០គីឡូម៉ែត្រនឹងចាប់ផ្តើមនៅឆ្នាំ២០២៤នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top