ព័ត៌មានអន្តរជាតិ

ធនាគារ ADB នឹងផ្តល់ជំនួយ៥០ម៉ឺនដុល្លារ ជួយដល់ជនរងគ្រោះ ដោយព្យុះស៊ីក្លូន ត្រូពិច Lola

Xinhua

ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ខ្លួននឹងផ្តល់ជំនួយចំនួន៥០០.០០០ដុល្លារសហរដ្ឋអាមេរិក ដល់រដ្ឋាភិបាល នៃប្រទេសវ៉ានូអាទូ ដើម្បីជួយដល់ ប្រទេស ដែនកោះមួយនេះ ស្តារឡើងវិញពីផល ប៉ះពាល់ដោយសារ ព្យុះស៊ីក្លូន ត្រូពិច Lola កាលពីឆ្នាំមុន ។

លោក Shane Rosenthal នាយកផ្នែកទំនាក់ទំនង និងសម្របសម្រួលប្រចាំ តំបន់ប៉ាស៊ីហ្វិករបស់ធនាគារ ADB បានលើកឡើងថា “ជំនួយឥតសំណង របស់ធនាគារ ADB នឹងជួយគាំទ្រដល់រដ្ឋាភិបាល នៃកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសវ៉ានូអាទូ ក្នុងការស្តារជីវភាព រស់នៅឡើងវិញ” ។

ផ្ទាំងពាណិជ្ជកម្ម

ព្យុះស៊ីក្លូន Lola គឺជាព្យុះស៊ីក្លូនត្រូពិកដ៏ខ្លាំងក្លាទី៣ ដែលបានបោកបក់លើប្រទេសវ៉ានូអាទូ ក្នុងឆ្នាំ២០២៣ ក្រោយពីព្យុះស៊ីក្លូន Judy និង Kevin ក្នុងខែមីនា ។ ខ្យល់ព្យុះស៊ីក្លូន បានបណ្តាលឲ្យមនុស្សយ៉ាងហោច២នាក់ស្លាប់ និងយ៉ាងហោចណាស់ ៤នាក់រងរបួស ។

គួរបញ្ជាក់ថា មូលនិធិនេះ បានមកពីមូល និធិឆ្លើយតបគ្រោះមហន្តរាយអាស៊ីប៉ាស៊ីហ្វិក របស់ធនាគារ ADB ៕

To Top