ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីរុស្សី៖បច្ចេកវិទ្យា AI ជួយជម្រុញសេដ្ឋកិច្ច របស់រុស្សី

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT សេដ្ឋកិច្ចរុស្ស៊ីបានវ៉ាដាច់ដៃគូអឺរ៉ុប របស់ខ្លួនទាក់ទងនឹង កំណើនកាលពីឆ្នាំមុនដោយបានពង្រីក ៤ភាគរយនេះបើយោងតាមការអះអាងដោយ នាយករដ្ឋមន្ត្រី Mikhail Mishustin ដែលបាននិយាយកាលពីថ្ងៃសុក្រ ដោយលើកឡើង ពីការគណនាចុងក្រោយ។

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កត្តាជំរុញសំខាន់នៅពីក្រោយកំណើន ជាមធ្យមខាងលើគឺ ការណែនាំយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល នៅក្នុងវិស័យសេដ្ឋកិច្ ចដ៏ធំទូលាយនៅទូទាំងប្រទេស។

លោក Mishustin បាននិយាយនៅក្នុងសម័យប្រជុំពេញ អង្គនៃវេទិកា Digital Almaty 2024 ថា ៖ឥទ្ធិពលសេដ្ឋកិច្ច តាមរយៈការបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬAI គឺប្រហែលមួយទ្រីលានរូប្លែ ឬប្រមាណជា១១ ពាន់លានដុល្លារ ហើយនៅចុងទសវត្សរ៍នេះ វានឹងកើនឡើងដល់ដប់ពាន់ពាន់លាន បន្ថែមទៀត ។

យោងតាម លោកនាយករដ្ឋមន្ត្រី វិសាលភាពនៃការអនុវត្តបច្ចេកវិទ្យា AI ក្នុងវិស័យសេដ្ឋកិច្ច និងរដ្ឋបាលបានកើនឡើងជាមធ្យម១,៥ដងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ហើយលោករំពឹងថានិន្នាការនេះ នឹងបន្តថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top