ព័ត៌មានអន្តរជាតិ

ពលរដ្ឋ អ៊ុយក្រែន រាប់ពាន់នាក់ កំពុងរស់នៅ ដោយគ្មានផ្ទះសំបែង ជ្រកកោន នៅអង់គ្លេស

RT

បរទេស ៖ យោងតាមការដកស្រង់ ព័ត៌មានដោយ RT បានឲ្យដឹងថា យ៉ាងហោចណាស់ មានជនភៀសខ្លួនជនជាតិអ៊ុយក្រែន ដល់ទៅ១៥០០០នាក់ បានស្វែងរកការគាំទ្រ ផ្នែកគ្មានផ្ទះសម្បែងឬ Homeless បន្ទាប់ពីទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភ អង់គ្លេស របស់ពួកគេអស់ សុពលភាព។

គិតត្រឹមខែមករា ប្រជាជនអ៊ុយក្រែន ប្រហែល ១៤១០០០នាក់បានធ្វើដំណើរមកចក្រភពអង់គ្លេស ក្រោមគម្រោង ផ្ទះសម្រាប់ អ៊ុយក្រែន ដែលបង់ប្រាក់ ឱ្យម្ចាស់ ផ្ទះអង់គ្លេស ៣៥០ផោនឬ៤៤៤ដុល្លារ ក្នុងមួយខែ ដើម្បីទទួលយកពលរដ្ឋ អ៊ុយក្រែន ឬគ្រួសារក្នុងកិច្ចសន្យារយៈពេលប្រាំមួយខែ។

ទោះជាយ៉ាងណាក៏ដោយ នៅចុងខែសីហា ឆ្នាំមុន៤៨៩០គ្រួសារ របស់អ៊ុយក្រែន ដែលត្រូវបានទទួល យកក្រោមគម្រោងនេះ ត្រូវបានទុកចោលគ្មានផ្ទះសម្បែង ឬមកជិតភាពគ្មានផ្ទះសម្បែងនេះ បើយោងតាមការគណនា ដោយគណៈកម្មាធិការគណនេយ្យ សាធារណៈបាននិយាយ នៅក្នុងរបាយការណ៍ ។

គួរឲ្យដឹងដែរថាយោង តាមរបាយការណ៍បានឱ្យដឹងថា ប្រជាជនអ៊ុយក្រែនសរុបចំនួន២០០០០០ នាក់បានស្វែង រកសិទ្ធិជ្រកកោន នៅចក្រភពអង់គ្លេស ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ហើយប្រហែលជា៤០០នាក់ បានបន្តធ្វើដំណើរមកដល់ប្រទេស អង់គ្លេសជារៀង រាល់សប្តាហ៍៕
ប្រែសម្រួល៖ស៊ុនលី

To Top