ព័ត៌មានអន្តរជាតិ

EU គ្រោងបញ្ចេញ ថវិកាមូលនិធិដល់ ទៅ១៣៧ពាន់លានអឺរ៉ូ សម្រាប់ប្រទេសអេស្ប៉ាញ

រូបភាពពី៖​ XINHUA

វ៉សរ៖ កាលពីថ្ងៃសុក្រ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ហៅកាត់ថា (EC) បានថ្លែងថា គណៈកម្មការអឺរ៉ុបគ្រោងនឹងបញ្ចេញមូលនិធិរហូតដល់១៣៧ពាន់លានអឺរ៉ូ ស្មើនឹង១៤៨ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ប្រទេសប៉ូឡូញ ។

មូលនិធិនេះស្ថិតក្រោមកញ្ចប់សង្គ្រោះក្រោយជំងឺរាតត្បាតរាតត្បាតរបស់សហភាពអឺរ៉ុបត្រូវបានគណៈកម្មការ EC បង្កកដោយសារការព្រួយបារម្ភអំពីនីតិរដ្ឋ ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk ក្នុងទីក្រុង Warsaw លោកស្រី von der Leyen បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសប៉ូឡូញក្នុងការស្តារនីតិរដ្ឋនៅក្នុងប្រទេសដោយបានលើកឡើងថា EC នឹងធ្វើការសម្រេចចិត្តនៅសប្តាហ៍ក្រោយដើម្បីបញ្ចេញប្រាក់ ។ លោកស្រីបានថ្លែងថា “យើងមានការចាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែងរបស់អ្នក និងប្រជាជនប៉ូឡូញ ក្នុងការស្តារនីតិរដ្ឋ ដែលជាឆ្អឹងខ្នងនៃសង្គមរបស់អ្នក” ។

ស្ថានីយ៍វិទ្យុជាតិ Radio Poland បានផ្សព្វផ្សាយនៅដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Adam Bodnar បានចូលរួមកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាកិច្ចការទូទៅរបស់សហភាពអឺរ៉ុប (EU) នៅទីក្រុង ប្រ៊ុចស៊ែល ជាកន្លែងដែលលោកបានដាក់ចេញនូវផែនការដើម្បីផ្លាស់ប្តូរការផ្លាស់ប្តូរផ្នែកច្បាប់ដ៏ធំដែលធ្វើឡើងដោយប្រទេសប៉ូឡូញកាលពីមុន ។

គណៈកម្មការ EC បានឲ្យដឹងថា រដ្ឋាភិបាលមុនរបស់ប៉ូឡូញ ដែលកាន់អំណាចពីឆ្នាំ២០១៥ដល់ឆ្នាំ២០២៣ បាននាំតុលាការ និងចៅក្រមប៉ូឡូញ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកនយោបាយ និងធ្វើឱ្យប៉ះពាល់ដល់ការត្រួតពិនិត្យ និងតុល្យភាពតាមបែបប្រជាធិបតេយ្យ និងធ្វើឲ្យមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ត្រូវបានបង្កឡើង រវាងក្រុង វ៉សរ និង ប្រ៊ុចស៊ែល ដែលបានជំរុញឱ្យ EC ទប់ទល់នឹងការឧបត្ថម្ភថវិកាសង្គ្រោះរាប់ពាន់លានដុល្លារពីប្រទេសប៉ូឡូញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top