បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការលើកឡើង របស់ក្រុមអ្នកការទូត ជាច្រើនមកពីប្រទេស ជាសមាជិក នៃប្លុកនេះថា ណាតូNATO អាចប្រឈមនឹងហានិភ័យធ្ងន់ធ្ងរអំពីការចាកចេញពីសម្ព័ន្ធភាព ប្រសិនបើលោក Donald Trump ពិតជាអាចជាប់ឆ្នោតឡើងវិញ នៅក្នុងខែវិច្ឆិកានោះ។
ការដកស្រង់សំដីចេញពីប្រភព The Telegraph ពួកគេដែលជាក្រុមមន្ត្រីទូត កម្រិតខ្ពស់បានព្រមានថា បណ្តាប្រទេសណាតូរបស់អឺរ៉ុប គួរតែបង្កើតយុទ្ធសាស្ត្រមួយ ចំនួន ដើម្បីដោះស្រាយ ជាមួយ នឹងផលវិបាកនៃឧប្បត្តិហេតុបែបនេះ ហើយពិចារណាឡើងវិញ អំពីសមត្ថភាពការពារ របស់ប្លុករបស់ខ្លួន ។
ក្នុងចំណោមនោះមន្ត្រីអ្នកការទូត អ៊ឺរ៉ុបម្នាក់ បានប្រាប់កាសែតថា លទ្ធភាពនៃការដកខ្លួន របស់អាមេរិកគឺស្ថិតនៅក្នុងកម្រិត
គួរឲ្យមានការព្រួយបារម្ភ ហើយលោកបាននិយាយ ដោយសំដៅទៅលោក Trump ថា៖ គ្មាននរណាដឹងថាគាត់នឹងធ្វើអ្វីបន្ទាប់នោះទេ។
គួរឲ្យដឹងដែរថា អតីតប្រធានាធិបតីរូបនេះ កំពុងនាំមុខគេក្នុងការបោះឆ្នោត បឋមរបស់បក្សសាធារណរដ្ឋ នៅដើមសប្តាហ៍នេះ ខណៈដែលគាត់បានឈ្នះរដ្ឋចំនួន ១៤ ក្នុងចំណោមរដ្ឋចំនួន១៥ នៅ Super Tuesday និងទទួលបានសម្លេងគាំទ្រ៩៩៥ របស់ប្រតិភូសភាមកពីគណបក្សសាធារណរដ្ឋ ខណៈដែលគូប្រជែងតែមួយគត់ របស់គាត់ គឺលោកស្រី Nikki Haley បានធ្លាក់ចេញពីការប្រណាំងប្រជែងនេះ ទៅភ្លាមៗផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី