ព័ត៌មានអន្តរជាតិ

មេបញ្ជាការកំពូលកូរ៉េខាងត្បូង ចេញបញ្ជាកងម្លាំងយោធា ត្រៀមផែនការ សម្លាប់លោក Kim Jong-un

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ កូរ៉េខាងត្បូង លោក Shin Won-sik បានអំពាវនាវ ឱ្យសម្លាប់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un និងមន្ត្រីកំពូលផ្សេងទៀត នៅក្នុងទីក្រុងព្យុងយ៉ាង ឱ្យបានឆាប់រហ័ស ក្នុងករណីដែលសង្រ្គាមផ្ទុះឡើង នៅលើឧបទ្វីបនេះសាជាថ្មីម្តងទៀត។

លោក Shin បានចេញបញ្ជា របស់លោកកាលពីថ្ងៃពុធ ដោយប្រាប់ទៅបញ្ជាការ នៃកងកម្លាំងសង្គ្រាមពិសេស របស់កងទ័ពកូរ៉េខាងត្បូង ឱ្យរៀបចំខ្លួន សម្រាប់ការដកចេញ មេដឹកនាំកូរ៉េខាងជើងចេញ ហើយ លោកបាននិយាយក្នុងអំឡុង ពេលទស្សនកិច្ចទៅកាន់អង្គភាព បញ្ជាការដ្ឋានថា ប្រសិនបើលោក Kim Jong-un ចាប់ផ្តើមផ្ទុះសង្រ្គាម ក្នុងនាមជាអង្គភាពសំខាន់មួយ នៃការដាក់ទណ្ឌកម្ម និងការសងសឹកដ៏ធំរបស់ប្រទេសកូរ៉េ (KMPR) នោះ អ្នកត្រូវតែក្លាយជា អង្គភាពប្រតិបត្តិការ ពិសេសដ៏ខ្លាំងបំផុត របស់ពិភពលោក
ដើម្បីកម្ចាត់មេដឹកនាំ សត្រូវយ៉ាងឆាប់រហ័ស។

គួរឲ្យដឹងដែរថា KMPR គឺជាក្រុមអនុវត្តគោលការលទ្ធិការពារជាតិ របស់កូរ៉េខាងត្បូង សម្រាប់ការវាយប្រហារ សងសឹកយ៉ាងធ្ងន់ធ្ងរ ដើម្បីឆ្លើយតបទៅនឹងការវាយ ប្រហាររបស់កូរ៉េខាងជើង ។
ហើយវាជាផ្នែកមួយ នៃប្រព័ន្ធ “three-axis” របស់ទីក្រុងសេអ៊ូល សម្រាប់រារាំងសង្គ្រាមថ្មីជាមួយទីក្រុងព្យុងយ៉ាង ដែលរួមបញ្ចូលផងដែរ នូវការលុប បំបាត់ ការបាញ់មីស៊ីល របស់កូរ៉េខាងជើង ជាមុន និងការបាញ់ ទម្លាក់មីស៊ីល ក្នុងពេលហោះហើរផងដែរ ។

លោកមេបញ្ជាការShin បានធ្វើទស្សនកិច្ចរបស់គាត់ ទៅកាន់បញ្ជាការកងកម្លាំង ពិសេសចំពេល មានសមយុទ្ធយោធា “Freedom Shield” របស់កូរ៉េខាងត្បូង ជាមួយយោធាអាមេរិក ៕

ប្រែសម្រួល៖ស៊ុនលី

To Top