ព័ត៌មានអន្តរជាតិ

ហេតុអ្វីថា អណ្តូងមួយនេះ បានគាំទ្រ ដួងតារាចិនទីមួយ រះក្នុងទីអវកាស

ពេលរងាបំផុត សីតុណ្ហភាពដល់ទៅ ៥២ អង្សាសេក្រោមសូន្យ ព្រិលមានកម្រាស់មធ្យម១ម៉ែត្រ– នៅភាគខាងជើងនៃភូមិភាគ ស៊ីនជាំង ប្រទេសចិន មានអណ្តូងរ៉ែដ៏ធំមួយកន្លែង ឈ្មោះហៅថា កូកូទូហៃ/可可托海 ។ សព្វថ្ងៃជាតំបន់ទេសចរណ៍ លម្ហែកាយថ្នាក់ជាតិចិន ពណ៌ខៀវបៃតង លាតសន្ធឹងដល់ជើងមេឃ ហើយអង្គការយូណេស្កូ បានទទួលស្គាល់ថា ជាឧទ្យានភូគព្ភសាស្ត្រពិភពលោក។ នៅរដូវក្តៅនិងរដូវរំហើយ ភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទីនេះ គយគន់ទេសភាពវាលស្មៅ និងដីសើមដ៏ត្រជាក់ភ្នែកត្រជាក់ចិត្ត នៅរដូវរងានិងរដូវផ្ការីក អ្នកទេសចរមក ទីនេះជិះស្គី គយគន់សម្រស់ធម្មជាតិ ដែលមានរស្មីសូរិយារះនិងអស្ដង្គតតាមកំពូលភ្នំព្រិល ។

បើមិនចូលទស្សនា ក្នុងសារមន្ទីរឃុំ កូកូទូហៃ អ្នកទេសចរនឹង មិនដឹងទេថា ឃុំដែលបច្ចុប្បន្នបង្ហាញ ពីភាពស្រស់ស្អាត នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ដែលមនុស្សជាតិនិងធម្មជាតិរួមរស់ដោយសុខសាន្ត កាលពីជាង ៧០ មុន ជា “សមុទ្ររ៉ែ” ដ៏ស្ងប់ស្ងាត់ ដែលបរិស្ថានរស់នៅ មិនអំណោយផល ការងារកសាងស្ទើទាំងអស់ពឹង លើតែកម្លាំងរបស់មនុស្ស ទោះជាយ៉ាងនេះក្តី វាបានគាំទ្រឱ្យដួងតារាទីមួយរបស់ចិនរះក្នុងទីអវកាស។

ក្រោមលក្ខខណ្ឌយ៉ាងលំបាក ទីនេះបានកំណាយ ចេញនូវលោហៈធាតុកម្រមួយចំនួនធំ ដែលបានផ្តល់ជាវត្ថុធាតុដើម ដ៏មានតម្លៃ ចំពោះការអភិវឌ្ឍ ឧស្សាហកម្ម បច្ចេកទេសនិងវិទ្យាសាស្ត្រ របស់ប្រទេសចិនថ្មី។ នៅសតវត្សឆ្នាំ១៩៦០និងឆ្នាំ ១៩៧០ ប្រទេសចិន បានស្រាវជ្រាវនិងផលិតផ្កាយរណបដំបូងគេ គ្រាប់បែកអ៊ីដ្រូសែនទីមួយ នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរទីមួយ ដែលជោគជ័យទាំងអស់នេះ មិនអាចកាត់ផ្ដាច់ពីការរួមចំណែក របស់អណ្តូងរ៉ែនេះឡើយ ។

កាលនោះ បរិមាណរថយន្តនិង បាវក្រចៅដែលដាក់ថ្មរ៉ែនៅមានកម្រិត ការងារដឹកជញ្ជូនភាគច្រើនពឹងលើកម្លាំងមនុស្ស។ ដូចនេះ កន្ត្រកស្ពាយស្បែកគោ ដែលកម្មកធ្វើដោយដៃ បានក្លាយជាឧបករណ៍ដឹកជញ្ជូនដ៏សំខាន់។ កន្ត្រកស្ពាយស្បែកគោរូបរាង និងទំហំខុសៗគ្នា ដែលតូចបំផុតអាចផ្ទុកថ្មរ៉ែ ទម្ងន់លើសពី១០គីឡូក្រាម ធំបំផុតអាចផ្ទុកទម្ងន់លើសពី១០០គីឡូក្រាម។ នៅរដូវរងាអាចអូសដើរលើដីព្រិល នៅរដូវក្តៅគឺអាចស្ពាយលើខ្នងតែម្តង។

ស្បែកគោឆៅ រឹងណាស់ កម្មកររ៉ែត្រូវស្ពាយទម្ងន់ធ្ងន់ ដើរប្រហែល៨០០ម៉ែត្រ ទើបដល់ស្ថានីយស្ដុកទុក ។ កន្ត្រកស្ពាយបានបន្សល់ទុក ស្នាមជាំជា ច្រើនលើខ្នងនិងស្មារបស់ពួកគេ ។ នៅលើអណ្ដូងរ៉ែ ដែលមានខ្យល់ត្រជាក់រងារដល់ឆ្អឹង មនុស្សម្នាជាប់រវល់ស្ពាយថ្មរ៉ែជញ្ជូនទៅមកមិនចេះចប់ ព្រោះ ពួកគេដឹងច្បាស់ថា ខ្លួនបានលះបង់ញើសឈាមបន្ថែមទៀត គឺកាត់ចោលផ្ទាល់នូវសម្ពាធពីខាងក្រៅសម្រាប់មាតុប្រទេស។

ប្រទេសវិវឌ្ឍរីកចម្រើន ដោយសារមានអ្នកតស៊ូស្នេហាជាតិ គ្រប់ជនជាតិក្នុងគ្រប់វិស័យ។ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បញ្ជាក់ច្រើនលើកថា សាមគ្គីតស៊ូ ខ្លួនទីពឹងខ្លួន ជាចរឹតស្មារតីរបស់ប្រជាជាតិចិន ក៏ដូចជាបក្សកុម្មុយនីស្តចិន ជាមរតករតនៈមហាគ្រួសាររបស់ចិន ត្រូវប្រកាន់ខ្ជាប់។

ចាប់ពីឆ្នាំ ១៩៤៩ ដែលជាឆ្នាំបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយវិជ្ជមាន ហេតុនេះ ហើយបានជា សាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានហៅថា «ចិនថ្មី»។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពី “ពណ៌ក្រហមបូព៌ាលេខ១ ” ដែលជា ផ្កាយរណបចិនដំបូងបង្អស់ក្នុងទីអវកាស ។

គិតត្រឹមពេលនេះដួងតារាចិន ដំបូងបង្អស់នៅតែ”ភ្លឺចែងចាំង” តាមគន្លងតារាវិថី ពិតណាស់ផ្កាយរណបមិនបញ្ចេញពន្លឺទេ យើងអាចឃើញវានៅពេល វេលាដ៏សមល្មម វា “អាយុ” ៥៤ ឆ្នាំហើយ ចំណែកសាធារណៈរដ្ឋប្រជាមានិតចិនក៏ឈានដល់ខួបបង្កើត៧៥ ឆ្នាំផងដែរ ។ អ្នកនិយមចូលចិត្តវិទ្យាសាស្ត្រ អវកាសរបស់ចិនរំពឹងថា នៅថ្ងៃណាមួយ ពេលអវកាសយានិកត្រឡប់ពីភពព្រះច័ន្ទ តាមផ្លូវនាំយក “សហការីជើងចាស់” ដែលហោះហើរអស់រយៈពេលជាង ពាក់កណ្តាលសតវត្សនេះ នាំយកត្រឡប់មកផ្ទះវិញ ៕

To Top