ព័ត៌មានអន្តរជាតិ

ពន្ធគយរបស់អឺរ៉ុប លើគ្រាប់ធញ្ញជាតិរុស្ស៊ី នឹងប៉ះពាល់ដល់សន្តិសុខស្បៀងពិភពលោក

Xinhua

ម៉ូស្គូ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ផែនការរបស់គណៈកម្មការអឺរ៉ុប ក្នុងការយកពន្ធលើ ផលិតផលកសិកម្ម ពីប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងប៉ះពាល់ដល់សន្តិសុខស្បៀង។

លោកស្រី Zakharova បានឲ្យដឹងនៅលើបណ្តាញ ទំនាក់ទំនងសង្គមរបស់លោកស្រីថា “ពួកគេនឹងធ្វើឱ្យស្ថាន ការណ៍ស្បៀងអាហារ នៅលើពិភពលោកកាន់តែធ្ងន់ធ្ងរឡើង ដែលត្រូវបាននាំឱ្យមានភាពមិនទំនងទាល់តែសោះ ដោយលោកខាងលិច” ។

មុននេះនៅឯកិច្ចប្រជុំកំពូល របស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា គណៈកម្មាការបានចាប់ផ្តើមរៀបចំ ដើម្បីណែនាំពន្ធលើធញ្ញជាតិនាំចូល និងផលិតផលកសិកម្មផ្សេងទៀត ពីប្រទេសរុស្ស៊ី និងបេឡារុស្ស ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top