ព័ត៌មានអន្តរជាតិ

ទុយនេស៊ី បញ្ឈប់ការប៉ុនប៉ង ដំណើរលួចឆ្លងដែន របស់ជនអន្តោប្រវេសន៍ ខុសច្បាប់៣០លើក ចូលទៅក្នុងទឹកដីអ៊ីតាលី

Xinhua

ទុយនេស៊ី៖ ប្រទេសទុយនេស៊ី បានបញ្ឈប់ការប៉ុនប៉ង ធ្វើអន្តោប្រវេសន៍ ខុសច្បាប់ចំនួន៣០លើក ដើម្បីឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ ឆ្លងទៅកាន់ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ។ នេះបើយោង តាមសេចក្តីថ្លែងការណ៍មួយ របស់ឆ្មាំជាតិទុយនេស៊ី បានឲ្យដឹងដូច្នេះ ។

សេចក្តីថ្លែងការណ៍ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួនបានដាក់ថា ការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ទាំង នោះត្រូវបានរារាំងនៅឆ្នេរ សមុទ្រភាគអាគ្នេយ៍នៃខេត្ត Sfax ។

សេចក្តីថ្លែងការណ៍ បានដាក់ថា ក្នុងអំឡុង ពេលប្រតិបត្តិការ ជនអន្តោប្រវេសន៍ ចំនួន ៦១២នាក់ មកពីអនុតំបន់ សាហារ៉ាអាហ្រ្វិក និងជនជាតិទុយនេស៊ីពីនាក់ ត្រូវបានជួយសង្គ្រោះពីទូកលិច ដោយមិនបានរាប់បញ្ចូលនូវចំនួនសរុប នៃជនអន្តោប្រវេសន៍ ដែលកំពុងព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់កោះ Lampedusa របស់ប្រទេសអ៊ីតាលី នោះទេ ។

នេះបើយោង តាមសេចក្តីថ្លែងការណ៍បានដាក់ថា វិធានការប្រឆាំង នឹងជនអន្តោប្រវេសន៍ កំពុងត្រូវបានអនុវត្ត បន្ទាប់ពីការពិគ្រោះយោបល់ ជាមួយការិយាល័យរដ្ឋ អាជ្ញាសាធារណៈ ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សន្តិសុខទុយនេស៊ី បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការ ធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលឆ្ពោះទៅកាន់កោះ Lampedusa របស់ប្រទេសអ៊ីតាលី ដោយពង្រីកប្រតិបត្តិការពីខេត្ត Sfax ស្ថិតនៅភាគអាគ្នេយ៍ ទៅកាន់ខេត្តផ្សេងទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top