ព័ត៌មានអន្តរជាតិ

សឹង្ហបុរី ជាប្រទេសមានមោទនភាព ខាងស្អាតស្អំ បានចោទប្រកាន់ អតីតរដ្ឋមន្រ្តីដឹកជញ្ជូន ៣ករណីបន្ថែមទៀត នៅក្នុងសំណុំរឿងពុករលួយដ៏ធំ

ប្រភព ៖ AFP

បរទេស ៖ ស្ថាប័នប្រឆាំងអំពើពុករលួយ បាននិយាយថា អតីតរដ្ឋមន្ត្រី ដឹកជញ្ជូនរបស់សិង្ហបុរី លោក S. Iswaran ត្រូវបានចោទប្រកាន់បន្ថែម ប្រាំបីករណីទៀត នៅក្នុងសំណុំរឿងពុករលួយ កាលពីថ្ងៃចន្ទ នៅក្នុងរឿងអាស្រូវ ពុករលួយដ៏ល្បីបំផុតរបស់រដ្ឋ។

យោងតាមសារព័ត៌មាន VN Express International ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CPIB) បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការចោទប្រកាន់បន្ថែមពាក់ព័ន្ធ នឹងការចោទប្រកាន់ថា លោកទទួលបាន របស់មានតម្លៃ គិតជាប្រាក់ប្រហែល ១៨,៩៥៦ដុល្លារសិង្ហបុរី ស្មើនឹង ១៤,០៧៧ ដុល្លារអាមេរិក ខណៈដែលលោកនៅធ្វើជារដ្ឋមន្ត្រី ពីបុគ្គលដែលអាជីវកម្ម មានទំនាក់ទំនងជាមួយ ក្រសួងដឹកជញ្ជូន ។

ឥឡូវនេះ លោក Iswaran ប្រឈមមុខនឹងការចោទប្រកាន់សរុបចំនួន ៣៥ ករណីនៅក្នុងសំណុំរឿង ដែលបានតាមចាប់នៅក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ដ៏សំខាន់មួយដែលមានមោទនភាព ចំពោះរដ្ឋាភិបាលដែលស្អាតស្អំ ដែលកម្ររងផលប៉ះពាល់ដោយអំពើពុករលួយ និងរឿងអាស្រូវនយោបាយ ។

ករណីពុករលួយចុងក្រោយ ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីមួយរូប គឺនៅឆ្នាំ ១៩៨៦ នៅពេលដែលរដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិ ត្រូវបានស៊ើបអង្កេតពី បទទទួលសំណូក។ លោករដ្ឋមន្ត្រីរូបនោះ គឺបានស្លាប់ មុនពេលលោកអាចត្រូវចោទ ប្រកាន់នៅតុលាការ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណី របស់លោក Iswaran អាយុ ៦១ ឆ្នាំ ដែលជាអតីតរដ្ឋមន្រ្តីដឹកជញ្ជូនរបស់សិង្ហបុរី គឺលោកបានបដិសេធការ ចោទប្រកាន់នេះបើយោង តាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ទាំងនោះរាប់បញ្ចូលទាំង អំពើពុករលួយ និងការរាំងស្ទះដល់ដំណើរការ នៃយុត្តិធ៌ម ដែលត្រូវបានកម្រិតកាលពីថ្ងៃទី១៨ ខែមករា។ ប្រសិនបើត្រូវបាន ផ្តន្ទាទោស ពីបទពុករលួយ លោកអាចនឹងត្រូវពិន័យ ជាប្រាក់រហូតដល់ ១០០.០០០ ដុល្លារសិង្ហបុរី ឬប្រឈមមុខនឹងការជាប់ ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ។

លោកត្រូវបានចាប់ខ្លួន កាលពីខែកក្កដាឆ្នាំមុន ហើយត្រូវបានចោទប្រកាន់ថា បានទទួលប្រាក់ជាសាគុណ ឬលុយទឹកតែចំនួន ៣៨៤.៣៤០ ដុល្លារសិង្ហបុរី ស្មើនឹង ២៨៦.១៨១ ដុល្លារអាមេរិក ពីមហាសេដ្ឋីអចលនទ្រព្យ Ong Beng Seng ដែលមួយផ្នែកដើម្បីជំរុញផលប្រយោជន៍អាជីវកម្មរបស់លោក Ong ។
ប្រែសម្រួលៈ ណៃ តុលា

To Top