ព័ត៌មានអន្តរជាតិ

ឥណ្ឌា ចេញមកបកស្រាយ ហេតុការណ៍បាញ់មីស៊ីល ចូលទឹកដីប៉ាគីស្ថាន និងសុំទោស ជាសាធារណៈ

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលទីក្រុងញូវដែលី បានសន្មតថា ឧប្បត្តិហេតុដែលបានកើតឡើង
នៅខែមីនាឆ្នាំ២០២២ថាជា ដំណើរការខុស បច្ចេកទេស កំឡុងពេលថែទាំនិងជួសជុល។

កាសែត Indian Times បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់ សេចក្តីថ្លែងការណ៍ដែល IAF បានធ្វើ ចំពោះតុលាការជាន់ខ្ពស់ ក្រុងដេលីថា កងកម្លាំងអាកាសឥណ្ឌា (IAF) បានបង្ហាញព័ត៌មានលម្អិត នៅពីក្រោយការ បាញ់បង្ហោះដោយចៃដន្យនៃមីស៊ីល ល្បឿនលឿនជាងសំឡេង BrahMos ទៅកាន់ប្រទេសប៉ាគីស្ថាន ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅពេលដែលមីស៊ីល មួយបានបំពានដែន អាកាសរបស់ប្រទេស
ប៉ាគីស្ថាន ហើយទីបំផុត បានធ្លាក់នៅក្នុងខេត្ត Mian Channu ភាគខាងកើត ។

រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានថ្កោលទោស ហើយអះអាងថាការរំលោភលើដែន អាកាសរបស់ខ្លួន ប៉ុន្តែបានបដិសេធមិនចាត់វិធាន
ការណាមួយជាការឆ្លើយតបឡើយ ខណៈដែល ញូវដែលីបានស្តីបន្ទោស ការបាញ់បង្ហោះលើ ថាជាការដំណើរ ការខុសបច្ចេកទេសហើយបានហៅ
ឧបទ្ទវហេតុទាំងមូលថា សោកស្តាយយ៉ាងខ្លាំងនិង បានថែមទាំងធ្វើការសុំទោសជាផ្លូវការផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top