ព័ត៌មានអន្តរជាតិ

ស្លាប់២នាក់ និងរបួស១៥នាក់ ក្រោយមានករណី ខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង មកលើក្រុងម៉ូស្គូ

Xinhua

ម៉ូស្គូ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីថ្ងៃពុធថា អភិបាលក្រុង Sergei Sobyanin បានឲ្យដឹងថា មានមនុស្សចំនួន២នាក់ បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស ក្រោយពីមានខ្យល់ព្យុះ កួចបានបោកបក់មក លើទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធ ។

លោក Sobyanin បានឲ្យដឹងនៅលើបណ្តាញ Telegram ថា ល្បឿនខ្យល់បានឡើងដល់ជាង២១ម៉ែត្រក្នុង១វិនាទី ដែលជំរុញឱ្យទីក្រុងបិទសួនច្បារក្រុងធំៗ និងកន្លែងសាធារណៈផ្សេងៗទៀត។

លោក Sobyanin បានលើកឡើងទៀតថា អ្នករងរបួសទាំងអស់ត្រូវបានផ្តល់ ការថែទាំវេជ្ជសាស្រ្តចាំបាច់ ហើយក្រុមសេវាទីក្រុងកំពុងចាត់វិធានការទាំងអស់ ដើម្បីលុបបំបាត់ផលវិបាក ដែលបានកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top