បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានអំពាវនាវឱ្យ មានមូលដ្ឋានសន្តិសុខជាតិ ដើម្បីនិរទេសជនជាតិចិនម្នាក់ ដែលបានរស់នៅក្នុងប្រទេសអស់រយៈពេល ២០ឆ្នាំ ។
មេធាវីរបស់នាងបានប្រាប់ អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទអំពីដំណឹងនេះ។ ស្ត្រីអាយុ៥៧ឆ្នាំ បានធ្វើការជាអ្នកកាសែត ហើយត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយស្ថានទូតចិន និងមនុស្សដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលចិន នេះបើយោងតាមការផ្សាយ របស់ទូរទស្សន៍សាធារណៈស៊ុយអែត SVTដែលទោះបីជាយ៉ាងណានាង មិនត្រូវបានគេបញ្ចេញឈ្មោះទេ។
លោកបានប្រាប់អ្នកសារព័ត៌មានថា នាងត្រូវបានចាប់ខ្លួនក្នុងខែតុលា ហើយតុលាការបានបង្គាប់ ឱ្យនិរទេសនាងកាលពីសប្តាហ៍មុន។ ទីភ្នាក់ងារអន្តោប្រវេសន៍ និងតុលាការអន្តោប្រវេសន៍ បានយល់ព្រមជាមួយរដ្ឋាភិបាលស៊ុយអែតថា នាងគឺជាហានិភ័យសន្តិសុខជាតិ ទោះបីជានាងបានចំណាយពេល ពីរទសវត្សរ៍នៅក្នុងប្រទេសនេះ បានរៀបការជាមួយបុរសជនជាតិស៊ុយអែត និងមានកូនជាមួយគាត់ក៏ដោយ។
ទោះបីជាយ៉ាងណាក្តីអ្នកកាសែតចិន បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយថានាងមិនមែនជា ការគំរាមកំហែងសន្តិសុខទេ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
