បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកវិភាគយោធា Damian Ratka បាននិយាយថា វាមិនច្បាស់ទេថា តើរថក្រោះ T-72 របស់សូវៀត រចនាម៉ូដប៉ុន្មាន ដែលយោធាប៉ូឡូញ ដំណើរការនាពេលនេះទេ ព្រោះ
សាធារណជនមិនដឹងថា ទីក្រុង Warsaw បានបរិច្ចាកចំនួន ប៉ុន្មានដល់គៀវ។
ការអត្ថាធិប្បាយ របស់លោក Ratka បានកើតឡើងក្នុងព្រឹត្តិការណ៍ វីដេអូរយៈពេល៨០នាទី អំពីអនាគត នៃគ្រឿងសឹកប៉ូឡូញ ដែលរៀបចំដោយគេហទំព័រព័ត៌មាន Defence24 ។
លោកRatka បាននិយាយថា៖យើងពិតជាមិនដឹងថាតើយើងមានរថក្រោះ T-72 ប៉ុន្មានទេ ពីព្រោះយើងមិនដឹងច្បាស់ថា តើចំនួនប៉ុន្មានត្រូវបានផ្ទេរទៅអ៊ុយក្រែនប៉ុន្តែទី ក្រុងគៀវប្រហែលជាបានទទួលរថយន្តយ៉ាងហោចណាស់
ពី ៣០ ទៅ ៦០ គ្រឿង ប៉ុន្តែចំនួនពិតប្រាកដមិនមានជាសាធារណៈទេ។
ការប៉ាន់ប្រមាណ របស់លោក Ratka ត្រូវនឹងអ្វីដែលនាយករដ្ឋមន្ត្រី Mateusz Morawiecki បានសន្យាថានឹងបញ្ជូន អ៊ុយក្រែនក្នុងខែមករាឆ្នាំ ២០២៣ជាមួយនឹង រថក្រោះសរុបចំនួន៦០គ្រឿង ពាក់កណ្តាលនៃ T-72M1
និងពាក់កណ្តាល ទៀត PT-91 Twardy ដែលជាការធ្វើឱ្យប្រសើរឡើងរបស់រថក្រោះប៉ូឡូញ MBT សម័យសូវៀត ដែលទោះយ៉ាងណាក៏ដោយនៅពេលនោះ Morawiecki ក៏បាននិយាយផងដែរថា ប៉ូឡូញបានផ្គត់ផ្គង់ T-72
ប្រហែលជា២៥០គ្រឿង រួចមកហើយដល់អ៊ុយក្រែន ៕
ប្រែសម្រួល៖ស៊ុនលី