ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារបានសង្កត់ធ្ងន់លើ “សក្តានុពលដ៏ធំ” សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីពីរ និងទី៣ របស់ពិភពលោក ហើយបានជំរុញឱ្យមានការប្រុងប្រយ័ត្ន ប្រឆាំងនឹងការកើនឡើងនៃលទ្ធិគាំពារនិយម។
ក្រសួងបានឲ្យដឹងថា មេដឹកនាំចិនបានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការទទួលយក “ទស្សនៈកម្មវត្ថុ និងគ្រាមភាសា លើបញ្ហាសមត្ថភាព តាមរយៈទីផ្សារ និងទស្សនៈពិភពលោក” ដោយសំដៅទៅលើការព្រួយបារម្ភ របស់ប្រទេសលោកខាងលិច ចំពោះការផលិតហួសប្រមាណ របស់ទីក្រុងប៉េកាំង រួមទាំងយានយន្តអគ្គិសនីផងដែរ។
ក្រសួងបានឲ្យដឹងទៀតថា ការនាំចេញរបស់ចិន EVs អាគុយលីចូម និងផលិតផល photovoltaic បានពង្រឹងការផ្គត់ផ្គង់សកល កាត់បន្ថយសម្ពាធអតិផរណា និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការឆ្លើយតបទូទាំងពិភពលោក ចំពោះការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរកាបូនទាប។
ដោយកត់សម្គាល់ថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន និងអាល្លឺម៉ង់ “មានការជាប់ទាក់ទងគ្នាយ៉ាងជ្រាលជ្រៅ” ហើយទីផ្សាររបស់ពួកគេគឺ “ពឹងផ្អែកខ្លាំង” ក្នុងនោះលោក ស៊ី បានស្វែងរកកិច្ចសហប្រតិបត្តិការមិនត្រឹមតែ នៅក្នុងផ្នែកប្រពៃណីដូចជារថយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងវិស័យ ដែលកំពុងរីកចម្រើនផងដែរ រួមទាំងការផ្លាស់ប្តូរបៃតង ឌីជីថល និងបញ្ញាសិប្បនិម្មិតផងដែរ។
ប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិកបានលើកឡើង ពីការព្រួយបារម្ភចំពោះការគាំទ្រ របស់រដ្ឋាភិបាលចិនចំពោះរថយន្ត EVs និងឧស្សាហកម្មបៃតងផ្សេងទៀត ដោយចោទប្រកាន់ថាវាបាននាំឱ្យ មានការកាត់បន្ថយតម្លៃផលិតផល ៕
ប្រែសម្រួល ឈូក បូរ៉ា