ព័ត៌មានអន្តរជាតិ

ឥណ្ឌា ចាប់ផ្តើមផលិតកម្ម ផលិតរថភ្លើងល្បឿនលឿន នៅក្នុងប្រទេស

xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឥណ្ឌា​កំពុង​ចាប់ផ្តើម សាងសង់​រថភ្លើងល្បឿនលឿន​ដំបូង​គេ ​ដែល​មាន​ល្បឿន​លើស​ពី ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

រថភ្លើងថ្មីនេះ នឹងត្រូវបានសាងសង់ នៅលើប្រព័ន្ធដូចគ្នាទៅ នឹងរថភ្លើងពាក់កណ្តាល ល្បឿនលឿន Vande Bharat ដែលបានរចនាក្នុងស្រុក របស់ប្រទេសឥណ្ឌា និងអាចរថបានដល់ទៅ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ការអភិវឌ្ឍន៍នេះកើតឡើងចំពេល ដែលការព្យាយាមរបស់ទីក្រុងញូវដែលី ដើម្បីដំណើរការរថភ្លើងល្បឿនលឿន ឲ្យបានច្រើនឡើងដោយសារ ផ្លូវដែកគឺជាមធ្យោបាយដឹកជញ្ជូន ដ៏សំខាន់នៅក្នុងប្រទេសឥណ្ឌា។

គួរឲ្យដឹងដែរថា ប្រទេសឥណ្ឌាដំណើរការរថភ្លើង ជាង១២០០០ខ្សែក្នុងមួយថ្ងៃជាមធ្យម ដឹកជញ្ជូនអ្នកដំណើរប្រមាណ ២៤លាននាក់ជារៀងរាល់ថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

To Top