ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងអឺរ៉ុប នឹងមិនអាចបន្តទំនាក់ទំនង អតីតកាលរបស់ពួកគេឡើងវិញបាននោះទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន។
លោក Peskov បានឲ្យដឹងថា មានការខ្វះខាតនូវឆន្ទៈ ក្នុងការកសាងទំនាក់ទំនងបែបនេះ ជាពិសេសលើផ្នែករបស់រុស្ស៊ី ដោយលោកបានបន្ថែមថា ទីក្រុងម៉ូស្គូនឹងគិតគូរពី បទពិសោធន៍កន្លងមក នៅពេលបង្កើតទំនាក់ទំនង ថ្មីជាមួយបណ្តាប្រទេសអឺរ៉ុប។
លោកបានលើកឡើងថា “រុស្ស៊ី និងអឺរ៉ុប ដែលជាប្រទេសជិតខាងភូមិសាស្ត្រ នឹងនៅតែត្រូវយល់ស្រប លើរបៀបដែលយើងនឹងរស់នៅ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Peskov បានបន្ដថា ប្រទេសរុស្ស៊ី មិនបង្កការគំរាមកំហែងដល់អឺរ៉ុបនោះទេ ហើយរំពឹងថាគ្មាននរណាម្នាក់នៅក្នុងទ្វីបអឺរ៉ុប នឹងបង្កការគំរាមកំហែងដល់ខ្លួនវិញនោះដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
