ព័ត៌មានអន្តរជាតិ

រុស្សីបាញ់ទំលាក់ ជោគជ័យ មីស៊ីល ចំងាយឆ្ងាយផលិត នៅអាមេរិក ជាច្រើនគ្រាប់

បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សី បានឲ្យដឹងថា កងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផលិត ដោយសហរដ្ឋអាមេរិក ចំនួន៤គ្រាប់ ដែលប៉ុនប៉ង វាយប្រហារសំដៅ លើតំបន់គ្រីមៀ។

ក្រសួងបាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram កាលពីយប់ថ្ងៃសៅរ៍ថា កងកម្លាំងរបស់ទីក្រុងគៀវបានប៉ុនប៉ង ធ្វើការវាយប្រហារភេរវកម្ម ប្រឆាំងនឹងឧបទ្វីបរុស្ស៊ី ដោយប្រើប្រព័ន្ធមីស៊ីល យុទ្ធសាស្ត្រ របស់កងទ័ពពីដីទៅដី (ATACMS) ដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោនដោយបានបន្ថែមថា ការវាយប្រហារនេះត្រូវបាន ស្ទាក់ចាប់ជោគជ័យ ទោះបីជាយ៉ាងណាក្តី។

កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិ បានអះអាងថា មីស៊ីល ATACMS ចំនួន៥មួយគ្រាប់ ត្រូវបានទម្លាក់ក្នុងរយៈពេលតែមួយថ្ងៃ ដោយមិន បានបញ្ជាក់ពីទីតាំង នៃការវាយប្រហារនោះទេហើយ ទីក្រុងមូស្គូបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ជាសរុប មីស៊ីលចំនួន ១៥ គ្រាប់ត្រូវបានស្ទាក់ចាប់ ក្នុងរយៈពេល ៧ ថ្ងៃកន្លងមកនេះ។

នៅចុងខែមេសា មន្ត្រីអាមេរិក បានបញ្ជាក់ពីរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយមុននេះថា មន្ទីរបញ្ចកោណបានដឹកជញ្ជូន ដោយសម្ងាត់នូវចំនួនមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលមិនបានបញ្ជាក់ ទៅកាន់អ៊ុយក្រែន ដែលជាផ្នែកមួយ នៃកញ្ចប់សព្វាវុធ ដែលបានប្រកាសដោយ ប្រធានាធិបតី Joe Biden នៅពាក់កណ្តាលខែមីនា ៕

ប្រែសម្រួល៖ស៊ុនលី

To Top