ព័ត៌មានអន្តរជាតិ

សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជន និង ប្រជាជន ដើម្បីអបអរសាទរ ខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងបារាំង ប្រារព្ធធ្វើនៅទីក្រុងប៉ារីស

ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី ៦ ខែឧសភា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើសកម្មភាពផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានដាក់ចេញ វណ្ណកម្មភាពយន្ត ដ៏ឆ្នើមជាច្រើន ដែលសហការផលិតដោយចិន និងបារាំង និងផលិតផលប្រព័ន្ធសារព័ត៌មានចម្រុះ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការជា មួយស្ថានីយទូរទស្សន៍ព័ត៌មានអឺរ៉ុប ។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ក្នុងរយៈពេល ៦០ ឆ្នាំ បន្ទាប់ពីចិននិងបារាំងបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានបង្កើត” ស្មារតីចិន-បារាំង” ដែលប្រកបដោយភាពឯករាជ្យ ម្ចាស់ការ ការយោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយ ការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ។ ដោយឈរលើចំណុចប្រសព្វប្រវត្តិសាស្ត្រ នៃខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងបារាំង អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន នឹងបន្តចំណងមិត្តភាព រវាងចិននិងបារាំងដែលបានចាប់ដៃគ្នារីកចម្រើនទៅមុខក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកជាមួយមិត្តបារាំង តទៅទៀត តាមរយៈការផ្សព្វផ្សាយចម្រុះ ស្តីពី”គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា”៕

To Top