បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ខណៈពេលដែលទីក្រុងប៉ារីស ស្វែងរកការបញ្ចៀសការជាប់ពាក់ព័ន្ធ ដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែន ការធ្វើ
អន្តរាគមន៍ប្រហែលជាចាំបាច់ ដើម្បីរារាំងប្រទេសរុស្ស៊ី ពីការឈានទៅមុខលឿនពេក។
លោក Macron បាននិយាយនៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើ X កាលពីថ្ងៃសៅរ៍ដោយឆ្លើយតបទៅនឹង សំណួរមួយថាតើបារាំង នឹងធ្វើសង្គ្រាមឬយ៉ាងណា សហភាពអឺរ៉ុប នឹងបាត់បង់ភាពជឿជាក់ និងសុវត្ថិភាពទាំងអស់ ប្រសិនបើរុស្ស៊ីមានជ័យជំនះ។
មេដឹកនាំបារាំងបានប្រកែកដោយសង្កត់ធ្ងន់ថា អនាគតរបស់យើងផ្ទាល់ និងសន្តិសុខរបស់យើងកំពុងជាប់គាំង នៅក្នុងអ៊ុយក្រែនដោយសង្កត់ធ្ងន់ថា បន្ថែមពីលើការផ្តល់សម្ភារៈយោធា បន្ថែមទៀតដល់ទីក្រុងគៀវ ប្រទេសសហភាពអឺរ៉ុបត្រូវតែ ត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ប្រសិនបើ រុស្ស៊ីទៅឆ្ងាយ។
ការអត្ថាធិប្បាយរបស់លោក Macron បានបន្ទរលើសេចក្តីថ្លែងការណ៍មុន របស់លោកអំពីការដាក់ពង្រាយទាហាន ដ៏មានសក្តានុពលនៅក្នុងប្រទេសអ៊ុយក្រែនដោយ កាលពីខែកុម្ភៈ ប្រធានាធិបតីបារាំងបានបដិសេធ មិនព្រមច្រានចោលការរំពឹងទុកនៃ ការដាក់ស្បែកជើងរបស់អង្គការណាតូ ដោយអះអាងថា ភាពជឿជាក់របស់សហភាពអឺរ៉ុប នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ប្រសិនបើអ៊ុយក្រែនត្រូវបរាជ័យ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
