ថ្ងៃទី ១៥ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរថា ថ្ងៃនេះ ជនស៊ីវិល ប្រហែល ២០០នាក់ លើនាវានេសាទពាណិជ្ជកម្ម ៥ គ្រឿងបានបរពីហ្វីលីពីន ទៅកាន់លំហសមុទ្រជុំវិញ កោះ Huangyan អង្គការពាក់ព័ន្ធ បានបង្ហាញថា គោលដៅនៃនាវាចរណ៍ លើកនេះគឺ ដើម្បីគាំពារប្រយោជន៍ របស់ពួកគេនៅលំហ សមុទ្រដែលមានជម្លោះ សូមសួរថា តើក្រសួងការបរទេសចិនបានចាប់អារម្មណ៍នឹងនាវាចរណ៍របស់អង្គការនេះឬទេ? ហើយភាគីចិនវាយតម្លៃយ៉ាងម៉េចចំពោះករណីនេះ?
លោក Wang Wenbin បានលើក ឡើងថា កោះ Huangyan ជាដែនដី របស់ប្រទេសចិន ប្រទេសចិនមានអធិបតេយ្យភាព ដែលមិនអាចប្រកែក បានចំពោះកោះ Huangyan និងលំហសមុទ្រជុំវិញ ។ ភាគីចិនបានធ្វើការរៀបចំ ដោយសុឆន្ទៈចំពោះសកម្មភាពនេសាទ ជាប្រក្រតីរបស់នាវានេសាទ ហ្វីលីពីនធុនតូចមួយចំនួន នៅលំហសមុទ្រជុំវិញកោះ Huangyan កាលពីឆ្នាំ ២០៦ ទន្ទឹមនឹងនេះ បានគ្រប់គ្រងនិងត្រួតពិនិត្យ ចំពោះសកម្មភាពពាក់ព័ន្ធ របស់អ្នកនេសាទហ្វីលីពីនតាមផ្លូវច្បាប់ ។
លោក Wang Wenbin បានលើកឡើងថា ប្រសិនបើភាគីហ្វីលីពីន ប្រើប្រាស់ដោយផ្តេសផ្តាសនូវសុឆន្ទៈរបស់ភាគីចិន និងបំពានអធិបតេយ្យភាពទឹកដី និងសិទ្ធិគ្រង់គ្រង របស់ប្រទសចិន នោះ ភាគីចិននឹងគាំពារសិទ្ធិ របស់ខ្លួននិងតបតតាមផ្លូវច្បាប់ ទំនួលខុសត្រូវនិងផលវិបាក ពាក់ព័ន្ធនឹងទទួលរ៉ាប់រង ទាំងស្រុងដោយហ្វីលីពីន៕