បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតមេបញ្ជាការជនជាតិអង់គ្លេសម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យរដ្ឋាភិបាលចិនត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងស្ថានភាពមិនអាចពន្យល់បាន មួយសប្តាហ៍បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់នៅក្នុងតុលាការ។
ប៉ូលីស Thames Valley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Matthew Trickett ត្រូវបានរកឃើញដោយក្រុមការងារសង្គមនៅក្នុងសួនក្បែរផ្ទះរបស់គាត់នៅ Maidenhead កាលពីថ្ងៃអង្គារ។ មន្រ្តីបានព្យាយាមផ្តល់ការព្យាបាលសង្គ្រោះបន្ទាន់ ប៉ុន្តែ Trickett ត្រូវបានប្រកាសថា បានស្លាប់នៅកន្លែងកើតហេតុ។
កម្លាំងបានពណ៌នាការស្លាប់របស់ Trickett ថាជា ហេតុការណ៍ ដែលមិនអាចពន្យល់បាន ដោយបន្ថែមថាការស៊ើបអង្កេតក្រោយការធ្វើកោសល្យវិច័យនឹងត្រូវបានអនុវត្ត នៅក្នុងពេលវេលាសមស្រប ខាងមុខ។
គួរឲ្យដឹងដែរថាTrickett បានបម្រើការនៅក្នុង Royal Marines ចន្លោះឆ្នាំ២០០៧និង២០១៣មុនពេលធ្វើការជាមន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងអ្នកប្រឹក្សាសន្តិសុខឯកជន នេះបើយោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសហើយលោកត្រូវបានគេចោទប្រកាន់ពីបទ ឃ្លាំមើលសកម្មជនឯករាជ្យហុងកុងទៅឲ្យរដ្ឋាភិបាលចិន៕
ប្រែសម្រួល៖ស៊ុនលី