ព័ត៌មានអន្តរជាតិ

ទណ្ឌកម្ម​ឯកតោភាគី ​របស់​អាមេរិក បង្ក​ផល​វិបាក ​មនុស្សធម៌​ធ្ងន់ធ្ងរ

AFP
" "

ប៉េកាំង ៖ ការប្រើប្រាស់រយៈពេលយូរ និងគ្មានការរើសអើង លើការដាក់ទណ្ឌកម្មឯកតោភាគី ដោយសហរដ្ឋអាមេរិក បានបណ្តាលឱ្យមានផលវិបាក ផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមរបាយការណ៍ ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធ ។

របាយការណ៍ដែលចេញ ដោយការិយាល័យព័ត៌មាន ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៥០ មក សហរដ្ឋអាមេរិក បានប្រើប្រាស់ទណ្ឌកម្មច្រើន ជាងប្រទេសដទៃទៀត នៅក្នុងពិភពលោក។

" "

ប្រភពបានឲ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រទេសជាង ២០ ដោយដកស្រង់ទិន្នន័យ ដែលចេញផ្សាយដោយក្រសួងរតនាគារ សហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

ដោយកត់សម្គាល់ថា ៧០ភាគរយ នៃចំនួនប្រជាជនស៊ីរីប្រឈមនឹងការខ្វះខាតស្បៀង អាហារ ហើយថា “មនុស្ស ១២លាននាក់ មិនដឹងថាអាហារបន្ទាប់ របស់ពួកគេមកពីណា” ហើយ “មនុស្ស ២,៩ លាននាក់ប្រឈមនឹងហានិភ័យ នៃការធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន” របាយការណ៍បានឲ្យដឹងថា មាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ភាពក្រីក្ររបស់ប្រជាជនស៊ីរីកាន់តែធ្ងន់ធ្ងរ។

ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំង នឹងអ៊ីរ៉ង់ ប៉ះពាល់ដល់ការនាំចូលថ្នាំគ្រប់គ្រងជាតិដែកសង្គ្រោះអាយុជីវិតសម្រាប់អ្នកជំងឺ thalassemia អ៊ីរ៉ង់ លោកស្រី Alena Douhan អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីផល ប៉ះពាល់អវិជ្ជមាន នៃវិធានការ បង្ខិតបង្ខំឯកតោភាគីលើការ ទទួលបានសិទ្ធិមនុស្សត្រូវបានដកស្រង់ដោយរបាយការណ៍ ដែលបានឲ្យដឹងថា “នេះមិនត្រឹមតែរំលោភសិទ្ធិ របស់ពួកគេចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាល ឱ្យមានផលវិបាក និងអត្រាមរណភាពកើនឡើងផងដែរ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top