ព័ត៌មានអន្តរជាតិ

លោក Putin ឆ្លើយតបទៅនឹង ការវាយប្រហារ ចំងាយឆ្ងាយ ចូលដល់ក្នុងប្រទេសរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីកំពុងពិចារណាវិធានការ ប្រឆាំងនឹងអ្នកឧបត្ថម្ភ របស់ទីក្រុងគៀវ ដោយសារតែអ៊ុយក្រែន ប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ ដោយលោកខាងលិច ប្រឆាំងនឹងទឹកដីរបស់ខ្លួន។

សេចក្តីការ​ថ្លែង​ របស់​មេដឹកនាំ​រុស្ស៊ី ​បាន​ធ្វើ​ឡើង ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ ​ប្រធាន​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្រៅ​វេទិកា​ សេដ្ឋកិច្ច​អន្តរជាតិ St Petersburg (SPIEF)។

លោកPutinបានបន្ថែមថា យើងមិនមានការបំភាន់ ក្នុងរឿងនេះទេ ដោយនិយាយឡើងវិញ នូវមតិយោបល់ពីមុន របស់គាត់ ដែលថាទាហាន អ៊ុយក្រែន ប្រហែលជាកំពុងទាញគន្លឹះ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុង ផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ និងកំណត់គោលដៅ។

លោកក Putin បានកត់សម្គាល់ថា ប្រសិនបើលោកខាងលិច នៅតែបន្តកើនឡើង សកម្មភាពបែបនេះ នឹងបំផ្លាញទំនាក់ទំនង អន្តរជាតិទាំងស្រុង និងធ្វើឱ្យខូចសន្តិសុខ អន្តរជាតិទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top