ព័ត៌មានអន្តរជាតិ

រុស្សីចោទបារាំងថា កំពុងកុហកពីស្ថានភាព យោធានៅក្នុងប្រទេសអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសបារាំងកំពុងបោកបញ្ឆោត សាធារណជន ដោយអះអាងថា ខ្លួនមិនបានពង្រាយកងទ័ព ណាមួយទៅ កាន់អ៊ុយក្រែនទេ។

កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយថា ប្រទេសរបស់លោក មិនដែលបានបណ្តុះបណ្តាលកងទ័ព នៅលើទឹកដី អ៊ុយក្រែននោះទេ ប៉ុន្តែបានបន្ថែមថា ជម្រើសនៃការបញ្ជូនគ្រូជនជាតិ បារាំងទៅកាន់ប្រទេសនេះគឺ មិនមែនជាការហាមឃាត់ឡើយ ។

ក្រោយមក លោកប្រធានាធិបតី Emmanuel Macron ដែលស្នើថាលោកខាងលិច មិនគួរបដិសេធការឈរជើង របស់ទាហានក្នុងប្រទេស អ៊ុយក្រែននោះទេ បាននិយាយថា សម្ព័ន្ធមិត្តជាច្រើនរបស់ទីក្រុងប៉ារីស បានយល់ព្រមរួច ហើយក្នុងការដាក់ពង្រាយទាហានដែល ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ថា តើ​ខេត្ត​ណា​ខ្លះ​ស្ថិត ​នៅ​ក្នុង​គោល​នយោបាយ​នេះ​ទេ។

រដ្ឋមន្ត្រីការបរទេសរុស្សី បានបន្តផ្តល់យោបល់ថា បណ្តាប្រទេសលោកខាងលិច ចង់ធ្វើការបង្រៀនដោយស្ងៀមស្ងាត់ សហគមន៍ពិភពលោកថា ការសម្រេចចិត្ត របស់ពួកគេលើអ៊ុយក្រែន រួមទាំងការអនុញ្ញាត ឱ្យទីក្រុងគៀវ វាយលុកចូលជ្រៅទៅ ក្នុងប្រទេសរុស្ស៊ី និងការដាក់បុគ្គលិកយោធា នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ដែលវាមិនមានសារៈសំខាន់ពិតប្រាកដនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top