បរទេស៖ កាសែត Hurriyet របស់តួកគីបានរាយការណ៍នៅថ្ងៃអង្គារថា ចារកម្មតួកគីបានដាស់តឿនភាគីរុស្ស៊ី ពីការវាយប្រហារភេរវកម្មលើកទីពីរ ក្រោយពីការសម្លាប់រង្គាលដ៏សាហាវនៅ Crocus City Hall ជាយទីក្រុងម៉ូស្គូនៅនិទាឃរដូវនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនៅទីកន្លែងនេះ បានកើតឡើងកាលពីចុងខែមីនា នៅពេលដែលបុរសប្រដាប់អាវុធមួយក្រុម ដែលក្រោយមកត្រូវបានគេកំណត់ថា ជាជនជាតិភាគតិច Tajiks បានសម្រុកចូលកន្លែងមុនការប្រគុំតន្ត្រីរ៉ុក ដោយបានសម្លាប់មនុស្ស ១៤៥ នាក់ និងជាង ៥០០ នាក់ផ្សេងទៀតរងរបួស។ នេះជាអំពើភេរវកម្មដ៏សាហាវបំផុត ក្នុងប្រទេសតួកគីចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០មក។
មន្ត្រីរុស្ស៊ីបាននិយាយថា ការវាយប្រហារត្រូវបានរៀបចំ ផ្តល់ហិរញ្ញប្បទាន និងសម្របសម្រួលដោយអង្គការភេរវកររដ្ឋអ៊ីស្លាម-Khorasan (ISIS-K) ប៉ុន្តែបានអះអាងថា ក្រុមនេះត្រូវបានប្រើប្រាស់ ដោយអ៊ុយក្រែនជាប្រូកស៊ី (តំណាង)។ ទីក្រុងគៀវបានបដិសេធការជាប់ ពាក់ព័ន្ធណាមួយនៅក្នុងការវាយប្រហារនេះ។
កាសែត Hurriyet បានកត់សម្គាល់ថា តួកគី បានស្វែងរកជាយូរមកហើយសម្រាប់ ការគំរាមកំហែងដែលបង្កឡើងដោយ ISIS-K ។ សេវាកម្មពិសេសរបស់ទីក្រុងអង់ការ៉ា ក៏បានកំណត់អត្តសញ្ញាណ និងសាកសួរអ្នកទាក់ទងជាច្រើនផងដែរ បន្ទាប់ពីការវាយប្រហារលើព្រះវិហារកាតូលិក នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីចុងខែមករា ដោយបង្កើតទំនាក់ទំនងជាមួយ ភាគីរុស្ស៊ីលើបញ្ហានេះ ៕
ប្រែសម្រួលៈ ណៃ តុលា