បរទេស៖ នាយករដ្ឋមន្រ្តី Viktor Orban បាននិយាយថា សហរដ្ឋអាមេរិក ហាក់ដូចជាមានបំណងបន្តប្រយុទ្ធ ជាមួយរុស្ស៊ីនៅអ៊ុយក្រែន ហើយសង្ឃឹមថានឹងឈ្នះ ប៉ុន្តែប្រទេសហុងគ្រីកំពុងធ្វើសកម្មភាពដើម្បីប្រឆាំង នឹងគោលនយោបាយបំផ្លិចបំផ្លាញនេះ នេះបើតាមនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយ ។
គូប្រជែងសំឡេង នៃវិធីសាស្រ្តលោកខាងលិច ចំពោះជម្លោះអ៊ុយក្រែនបានសម្តែងការរិះគន់ថ្មីៗ ក្នុងអំឡុងពេលសម្ភាសន៍ប្រចាំសប្តាហ៍នៅវិទ្យុ Kossuth នៅថ្ងៃសុក្រ ។
លោក Orban បានអះអាងថា៖ «វាហាក់ដូចជាពិភពលោកខាងលិច ដែលដឹកនាំដោយជនជាតិអាមេរិក ចង់កម្ចាត់រុស្ស៊ី ដោយជនជាតិអាល្លឺម៉ង់ដើរតួនាទីជាអ្នកបន្ថែម»។ លោកបានពណ៌នាយុទ្ធសាស្ត្រនេះថាជា«ការអស់សង្ឃឹម» ដោយបន្ថែមថាវាជាមហន្តរាយសម្រាប់ប្រជាជនអ៊ុយក្រែននិងរុស្ស៊ីដែលស្លាប់ក្នុងសមរភូមិ ហើយមានសក្តានុពលកើនឡើង។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំហុងគ្រីបានអះអាងថា “យើងបានបង្អង់រថភ្លើង ទៅសង្រ្គាមរួចហើយ” ដោយលើកឡើង ពីលទ្ធផលនៃការបោះឆ្នោត សភាអឺរ៉ុប នាពេលថ្មីៗនេះ ដែលគណបក្សរបស់គាត់ទទួលបានភាពជោគជ័យ ខណៈពេលដែលក្រុមគាំទ្រ អ៊ុយក្រែនមួយចំនួនបានទទួលរងបរាជ័យ។
នាយករដ្ឋមន្ត្រីហុងគ្រី បាននិយាយថា រដ្ឋាភិបាលហុងគ្រីបានធានាពីអគ្គលេខាធិការអង្គការណាតូដែលផុតអាណត្តិលោក Jens Stoltenberg និងអ្នកស្នងតំណែង របស់គាត់គឺលោក Mark Rutte ថាទីក្រុង Budapest នឹងមិនត្រូវបានអូសទាញចូលទៅក្នុង “បេសកកម្ម” ដែលប្លុកដឹកនាំ ដោយសហរដ្ឋអាមេរិកកំពុងបង្កើតនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។ លោក Orban បានប្តេជ្ញាថា ប្រទេសហុងគ្រីនឹងមិនបរិច្ចាគកងទ័ព សព្វាវុធ ឬប្រាក់ទៅក្នុងផែនការនេះឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា