ព័ត៌មានអន្តរជាតិ

រយៈពេល៥ខែ ដើមឆ្នាំ២០៤នេះ មីយ៉ាន់ម៉ា ទទួលបានភ្ញៀវទេសចរ ចូលមកទស្សនា រហូតដល់៥២ម៉ឺននាក់

AFP

រ៉ងហ្គូន ៖ យោងតាមការចុះផ្សាយ របស់សារព័ត៌មានរដ្ឋ Myanma Alinn ដែលដកស្រង់ពីគណៈកម្មាធិការ កណ្តាល នៃការអភិវឌ្ឍន៍ទេសចរណ៍ជាតិ បានរាយការណ៍ឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ប្រទេសមីយ៉ាន់ម៉ា បានស្វាគមន៍ភ្ញៀវទេសចរបរទេស ចំនួន៥២០.០០០នាក់ នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤នេះ ។
របាយការណ៍នេះ បានដកស្រង់សម្តីលោកឧត្តមសេនីយ៍ Mya Tun Oo ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកអភិវឌ្ឍន៍ទេសចរណ៍ជាតិ ដែលបានលើកឡើង យ៉ាងដូច្នេះថា ឆ្នាំនេះការមកដល់ របស់ភ្ញៀវទេសចរបរទេសបានកើនឡើង បើធៀបនឹងភ្ញៀវទេសចរបរទេសជាង ៣១០.០០០នាក់នាក់ ដែលបានមកទស្សនាប្រទេស ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

លោក Mya Tun Oo ក៏បានសង្កត់ធ្ងន់ លើតម្រូវការដើម្បីរក្សាការកើនឡើងនេះ និងខិតខំបំពេញចំនួនភ្ញៀវទេសចរ ដែលបានចុះឈ្មោះមុនពេលការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ។

លើសពីនេះ លោកបានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្វែងរកទីផ្សារ ទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន ផ្សព្វផ្សាយការទូទាត់ដោយគ្មានសាច់ ប្រាក់តាមអ៊ីនធើរណេត និងអនុម័តយុទ្ធសាស្រ្តរយៈពេលវែងដើម្បីជួយសម្រួលដល់កំណើនអាជីវកម្ម និងទេសចរណ៍ ។

តួលេខផ្លូវការបានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសចំនួន១,២៨លាននាក់បានមកទស្សនាប្រទេសមីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top