បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT បានដកស្រង់ព័ត៌មាន ចេញពីកាសែត
Politico ថាប្លុក EU កំពុងតែពិចារណាក្នុងការ ដកហូតតំណែងប្រធាន ប្លុករបស់ប្រទេសហុងគ្រី ជុំវិញការធ្វើដំណើរ របស់នាយករដ្ឋមន្ត្រី Viktor Orban ទៅកាន់ទីក្រុងមូស្គូ នាពេលកន្លងមកថ្មីៗនេះ។
នាយករដ្ឋមន្ត្រីហុងគ្រីបានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុបប្តូរវេន ហើយបានប្តេជ្ញាថានឹងធ្វើឱ្យ “អឺរ៉ុបដ៏អស្ចារ្យម្តងទៀត (MEGA)។ដោយក្នុងនោះលោកនាយករដ្ឋមន្ត្រី Viktor Orban បានទៅទស្សនកិច្ចនៅអ៊ុយក្រែន ហើយបានជួបជាមួយលោក Vladimir Zelenskyបន្ទាប់មកគាត់បានទៅប្រទេសរុស្ស៊ីដោយបង្កឱ្យមានកំហឹងនៅ Kiev និង Brussels ដូចគ្នាដែលលោកបានធ្វើដំណើរ ទៅដល់ទីក្រុងមូស្គុបន្តទៀត។
Politicoបានរាយការណ៍ កាលពីល្ងាចថ្ងៃចន្ទដោយដក ស្រង់សម្តីអ្នកការទូតសហភាពអឺរ៉ុប ដែលមិនបញ្ចេញ ឈ្មោះថា៖រដ្ឋជាសមាជិកបានខឹងសម្បាររួចហើយចំពោះបាវចនា ‘MEGA’ ហើយមិនត្រឹមតែប៉ុណ្ណោះជំនួបជាមួយ [ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាន់តែបង្ហាញថារុស្សីកំពុង មានឥទ្ធិពលលើប្រទេសហុងគ្រីនិងប្លុកទាំងមូល ។
ប្រភពដដែលបានពណ៌នាទៀតថាលោក Orban បានទៅបញ្ឆោតហើយបានស្នើឱ្យ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប “អាចផ្លាស់ប្តូរពីការថ្កោល ទោសជាសាធារណៈតែម្នាក់ ឯងទៅជាសកម្មភាព ជាក់ស្តែងដើម្បីទប់ស្កាត់រដ្ឋាភិបាលទីក្រុង Budapest នៅក្នុងកិច្ចប្រជុំ របស់ពួកគេកាលពីថ្ងៃពុធទៀតផង៕
ប្រែសម្រួល៖ស៊ុនលី