ព័ត៌មានអន្តរជាតិ

អ៊ីតាលី ជំរុញ​ឱ្យ​មាន​ការ​បន្ថយ​ការ​កើនឡើង ​ដោយ​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាំង ចំពោះ​ស្ថានភាព ​មនុស្សធម៌​នៅ​តំបន់ហ្គា​ហ្សា

AFP

រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgio Meloni បានអះអាងជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការបន្ថយការកើនឡើង នៃសង្រ្គាម នៅតាមកម្រិតតំបន់ ខណៈពេលដែលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពមនុស្សធម៌ នៅតំបន់ហ្គាហ្សា ។

លោកស្រីបានធ្វើការកត់សម្គាល់ នៅពេលជួបជាមួយប្រធានាធិបតី អ៊ីស្រាអែលលោក Isaac Herzog ដែលកំពុងបំពេញទស្សនកិច្ច នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល ។

  លោកស្រី Meloni ក៏បានអំពាវនាវឱ្យអ៊ីស្រាអែល ធ្វើបន្ថែមទៀតដើម្បីជួយសម្រួលដល់គំនិតផ្តួចផ្តើមមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា និងចាត់វិធានការ ដើម្បីការពារសង្រ្គាម នៅទីនោះកុំឱ្យកើនឡើង និងពង្រីកនៅក្នុងតំបន់ ដោយកត់សម្គាល់ថា អ៊ីតាលី នឹងបន្តគាំទ្រការសម្របសម្រួល សំដៅដល់ការបញ្ចប់ជម្លោះ។

លោក Herzog ក៏បានជួបជាមួយប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella ហើយមេដឹកនាំទាំងពីរ បានពិភាក្សាអំពីតម្រូវការ ក្នុងការធានាការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែល ជំនួយមនុស្សធម៌អ៊ីតាលី ដល់ប្រជាជននៅតំបន់ហ្គាហ្សា និងតម្រូវការក្នុងការស្វែងរកផ្លូវ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីន ដែលមានព្រំដែន ទទួលយកដោយអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នៅពេលប្រធានាធិបតីអ៊ីស្រាអែល ចូលទៅក្នុងការិយាល័យនាយករដ្ឋមន្ត្រីនៅ Palazzo Chigi មានក្រុមអ្នកតវ៉ាមួយក្រុម បានស្រែកថា “ដោះលែងប៉ាឡេស្ទីន” ដែលមានចម្ងាយប្រហែល ១០០ម៉ែត្រពីរូបលោក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top