វ៉ាស៊ីនតោន៖ លោកស្រី Kamala Harris នឹងត្រូវបានបញ្ជាក់ថា ជាបេក្ខភាពប្រធានាធិបតី របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិច ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ដែលជំនួសឲ្យអ្នកគាំទ្រនៃការបោះឆ្នោតដោយផ្ទាល់ ដែលនេះជាធម្មតាចាប់ផ្តើមពីមហាសន្និបាតជាតិរបស់គណបក្សតែម្តង ។
បើគិតទៅមិនទាន់លើសពី ២សប្តាហ៍នោះទេ បន្ទាប់ពីលោក ចូ បៃដិន បានបញ្ចប់ការចូលរួមក្នុងការបោះឆ្នោតឡើងវិញ ហើយលោកស្រីអនុប្រធានាធិបតីវ័យ ៥២ឆ្នាំរបស់គាត់កំពុងគ្រប់គ្រងពេញលេញ នៅក្នុងគណបក្សដោយបានលេចចេញជា គណបក្សប្រជាធិបតេយ្យតែមួយគត់ ក្នុងការឈរឈ្មោះដើម្បីប្រកួតប្រជែងជាមួយគណបក្សសាធារណរដ្ឋ ដែលមានលោក ដូណាល់ ត្រាំ ជាគូប្រជែងនៅក្នុងខែវិច្ឆិកាខាងមុខ ។
មានមិនដល់ជាង ៤.០០០នាក់នោះទេ សម្រាប់ក្រុមប្រតិភូ សកម្មជនមូលដ្ឋាន និងអ្នកនយោបាយដែលបានបែងចែកក្នុងអំឡុងពេលដំណើរការបឋម បានផ្ញើហត្ថលេខាគាំទ្រលោកស្រី Harris ឱ្យចូលរួមក្នុងការបោះឆ្នោតសម្រាប់ការបោះឆ្នោតតាមអេឡិចត្រូនិករយៈពេល ៥ថ្ងៃ។
គ្មានអ្នកប្រជាធិបតេយ្យផ្សេងទៀតណាម្នាក់ដែលបាននាំមុខក្នុងការប្រជែង នឹងមានការគាំទ្រភាគច្រើនដល់លោកស្រី ដែលធ្វើឱ្យការបញ្ជាក់របស់លោកស្រី គឺពិតជាស្ត្រីជនជាតិស្បែកខ្មៅ និងអាស៊ីខាងត្បូងដំបូងគេបង្អស់ដែលទទួលបានការតែងតាំងជាមេដឹកនាំធំនៅក្នុងគណបក្សជាផ្លូវការ ។
គណៈកម្មាធិការជាតិប្រជាធិបតេយ្យ ហៅកាត់ថា (DNC) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីបានឈ្នះការគាំទ្ររហូតដល់ ៩៩ភាគរយនៃគណៈប្រតិភូដែលបានចុះហត្ថលេខាលើញត្តិ ខណៈដែលគ្មាននរណាម្នាក់បានបំពេញតាមលក្ខខណ្ឌដែលមានហត្ថលេខាចំនួន៣០០ នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា