អាមេរិក ៖ ខណៈដែលក្រុមអ្នកពន្លត់ អគ្គីភ័យបានបន្តទប់ស្កាត់ នឹងភ្លើងឆេះព្រៃ ដ៏ធំ ដែលកំពុងឆាបឆេះនៅទូទាំងរដ្ឋ ភាគខាងលិច សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ កិច្ចខិតខំប្រឹងប្រែង របស់ពួកគេត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើនទៀតនៅចុងសប្តាហ៍នេះ ដោយសារតែសីតុណ្ហភាពខ្ពស់ និងជិតមានផ្គររន្ទះ កើតឡើងផងដែរ ។
យោងតាមក្រសួង ការការពារ ព្រៃឈើ និងអគ្គីភ័យ (CalFire)នៅរដ្ឋកាលីហ្វ័រនីញ៉ាបានឲ្យដឹងថា នៅភាគខាងជើង នៃរដ្ឋកាលីហ្វ័រនីញ៉ា ភ្លើងឆេះព្រៃ បានកើតឡើង នាពេលថ្មីៗនេះ វាគឺជាភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងប្រទេសនេះ ហើយបានក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតទី៤ក្នុងប្រវត្តិសាស្ត្រ ដែលផ្ទៃដីត្រូវបានរង ការឆេះ រហូតដល់៣៩៩,៦១៥ហិកតាស្មើនឹង១,៦១៧គីឡូម៉ែត្រ ក្រឡា គិតត្រឹមរសៀលថ្ងៃសុក្រ ។
ក្រុមអ្នកពន្លត់អគ្គីភ័យ បានបង្កើតកិច្ចខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ដោយបង្កើនការទប់ស្កាត់ បានដល់២៥ភាគរយ គិតត្រឹមរសៀលថ្ងៃសុក្រ ។ ទោះជាយ៉ាងណាក៏ដោយ “ខណៈដែលការទប់ស្កាត់កំពុងកើនឡើង ភ្លើងនៅតែបន្តឆេះយ៉ាង សកម្មនៅក្នុងតំបន់ ដែលមានបន្លែ ទីតាំង ស្ងួត និងព្រៃក្រាស់ៗ ដែលងាយនឹងឆាបឆេះ” ។ ខាង CalFire បានឲ្យដឹងដូច្នេះសម្រាប់ការធ្វើបច្ចុប្បន្នភាព នៃការឆេះព្រៃនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា