បរទេស៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី របស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទិន្នន័យនៅក្នុងអ៊ីម៉ែល ត្រូវបានគេចូលលួច ហើយបានស្នើឡើងថា តួអង្គសំខាន់នោះ គឺអ៊ីរ៉ង់ មានជាប់ពាក់ព័ន្ធនៅក្នុងការចូលលួច និងចែកចាយឯកសារផ្ទៃក្នុងដ៏រសើបមួយនេះ ។
ក្រុមយុទ្ធនាការនេះមិនបានផ្តល់ភស្តុតាងជាក់លាក់ណាមួយ អំពីការចូលរួមរបស់ប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែការទាមទារនេះបានកើតឡើងមួយថ្ងៃក្រោយពីក្រុមហ៊ុន Microsoft បានចេញរបាយការណ៍ដែលរៀបរាប់លម្អិតអំពីការប៉ុនប៉ងរបស់ភ្នាក់ងារបរទេសក្នុងការជ្រៀតជ្រែកក្នុងយុទ្ធនាការ របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤ ។
ក្រុមខាងលើបានលើកឡើងដោយពីឧទាហរណ៍មួយនៃអង្គភាពស៊ើបការណ៍ សម្ងាត់យោធាអ៊ីរ៉ង់ នៅក្នុងខែមិថុនាដែលបានផ្ញើ “អ៊ីមែលក្លែងបន្លំទៅកាន់មន្ត្រីជាន់ខ្ពស់នៃយុទ្ធនាការប្រធានាធិបតី ពីគណនីអ៊ីម៉ែលដែលមានការសម្របសម្រួលរបស់អតីតទីប្រឹក្សាជាន់ខ្ពស់ម្នាក់” ។
លោក Steven Cheung អ្នកនាំពាក្យក្រុមយុទ្ធនាការរបស់លោក ត្រាំ បានស្តីបន្ទោសការចូលលួចនេះទៅលើ “ប្រភពបរទេសជាអរិភាពចំពោះសហរដ្ឋអាមេរិក” ។ ក្រុមប្រឹក្សាសន្តិសុខជាតិ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអធិប្បាយកាលពីថ្ងៃសៅរ៍ដោយសារព័ត៌មាន Associated Press ឡើយ ។
លោក Politico បានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃសៅរ៍លើការចូលលួចទិន្នន័យ ។ ក្រុមខាងលើនេះបានរាយការណ៍មកថា ខ្លួនបានចាប់ផ្តើមទទួលអ៊ីម៉ែលនៅថ្ងៃទី២២ ខែកក្កដា ពីគណនីអនាមិកមួយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា