ព័ត៌មានអន្តរជាតិ

Update៖ បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ថ្កោលទោសយ៉ាងខ្លាំងទៅលើការវាយប្រហារ តាមផ្លូវអាកាសរបស់ អ៊ីស្រាអ៊ែលបណ្តាលឲ្យស្លាប់មនុស្សជាច្រើននៅតំបន់ហ្គាហ្សា

Xinhua

គែរ៖ កាលពីថ្ងៃសៅរ៍ បណ្តាប្រទេសនៅមជ្ឈិមបូព៌ា បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ដែលបានចាប់ផ្តើម កាលពីព្រឹកមិញលើសាលារៀនមួយ កន្លែងដែលបម្រើជាជម្រកសម្រាប់ជនភៀសខ្លួននៅទីក្រុងហ្គាហ្សា ។

ប្រភពពីវេជ្ជសាស្ត្រ និងសន្តិសុខប៉ាឡេស្ទីន បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអ៊ែល បានកំណត់គោលដៅលើសាលា Al-Taba’een ក្នុងសង្កាត់ Al-Daraj កណ្តាលទីក្រុងហ្គាហ្សា ខណៈដែលជនភៀសខ្លួននៅក្នុងសាលាកំពុងធ្វើពិធីបួងសួងបុណ្យ Fajr ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់១០០នាក់ និងរាប់សិបនាក់ទៀតបានរងរបួស ដោយបានបន្ថែមថា ជនរងគ្រោះមានស្ត្រី និង    កុមារ ។

ទន្ទឹមនឹងនេះដែរ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បរិវេណសាលាជាកន្លែងយោធារបស់ក្រុមហាម៉ាស់ និងជីហាដឥស្លាម ដែលមានក្រុមហាម៉ាស់ និងក្រុមជីហាដឥស្លាមប្រហែល២០នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ ប្រតិបត្តិការនៅទីនោះផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top