ព័ត៌មានអន្តរជាតិ

តើតម្លៃឡើង រឺចុះនៃរូបិយប័ណ្ណដុល្លារអាមេរិក ធ្វើឲ្យប៉ះពាល់ដល់តម្លៃ មាសបែបម៉េចដែរ?

បរទេស៖ ភាពឡើងថ្លៃ នៃរូបិយប័ណ្ណដុល្លារ អាមេរិក មានឥទ្ធិពល យ៉ាងខ្លាំងទៅលើតម្លៃមាស ។ នៅគ្រាដែល រូបិយប័ណ្ណដុល្លារ អាមេរិកបានឡើងថ្លៃ ការទិញទំនិញ ដែលមាន តម្លៃគិតជាដុល្លារ រួមទាំងមាស ប្តូរយកប្រាក់ដុល្លារ គឺតិចជាងមុន ។ ផ្ទុយទៅវិញ ប្រាក់ដុល្លារកាន់តែច្រើន គឺ ត្រូវការដើម្បីទិញទំនិញទាំងនេះ នៅពេលដែលប្រាក់ ដុល្លារអាមេរិកធ្លាក់ចុះ។ ទំនាក់ទំនងបញ្ច្រាសនេះមាន ចំណែកយ៉ាងសំខាន់ នៃការប្រែប្រួលតម្លៃមាស រឺហាងឆេងមាស ។

នៅគ្រាដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃ តម្លៃមាសមាននិន្នាការធ្លាក់ចុះ ហើយនៅពេលដែលប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ តម្លៃមាសមាននិន្នាការកើនឡើង ។ ប្រាក់ដុល្លារកាន់តែរឹងមាំមានន័យថា ប្រាក់ដុល្លារនីមួយៗអាចទិញបានកាន់តែច្រើន ដោយធ្វើឱ្យមាសមានតម្លៃទាបជាងក្នុងលក្ខខណ្ឌនៃរូបិយប័ណ្ណដូល្លារ ។ ម្យ៉ាងវិញទៀត ប្រាក់ដុល្លារថយចុះតម្លៃវិញ មានន័យថា ប្រាក់ដុល្លារនីមួយៗទិញបានតិច ដែលធ្វើឱ្យមាសមានតម្លៃថ្លៃជាងក្នុងលក្ខខណ្ឌនៃរូបិយប័ណ្ណដុល្លារ ។

ជាងនេះទៅទៀត ឥទ្ធិពលនៃការប្រែប្រួលប្រាក់ដុល្លារអាមេរិកលើតម្លៃមាសបានកើនលើសពីទីផ្សារប្រាក់ដុល្លារ ។ ប្រសិនបើតម្លៃមាសកើនឡើងជាងប្រាក់ដុល្លារ និងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតដូចជា ប្រាក់អឺរ៉ូ ប្រាក់ផោន ស្ទឺលីង និងប្រាក់យ៉េនរបស់ប្រទេសជប៉ុន វាបង្ហាញពីការកើនឡើងពិតប្រាកដនៃតម្រូវការ និងតម្លៃមាសនៅលើមាត្រដ្ឋានសកល ។ ផ្ទុយទៅវិញ ប្រសិនបើតម្លៃមាស កើនឡើងជាងដុល្លារ ប៉ុន្តែធ្លាក់ចុះក្នុងរូបិយប័ណ្ណ ផ្សេងទៀត វាបង្ហាញថា ប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះហើយ ។ នេះអាចបង្កើតការ យល់ឃើញខុស នៃតម្លៃមាសកើនឡើង នៅគ្រាដែលការទម្លាក់តម្លៃមាស ដោយសារការផ្គត់ផ្គង់ខ្ពស់ ត្រូវបានបិទបាំង ដោយរូបិយប័ណ្ណដុល្លារថយចុះ ដែលបង្ហាញពីផលប៉ះពាល់ កាន់តែខ្លំាង នៃឥទ្ធិពលប្រាក់ដុល្លារអាមេរិក ឬភាពទន់ខ្សោយលើតម្លៃមាស ។

ការផ្គត់ផ្គង់ និងតម្រូវការមាស ពិតប្រាកដក៏ប៉ះពាល់ ដល់តម្លៃរបស់វាផងដែរ ។ ការកើនឡើងការផ្គត់ផ្គង់អាច នាំឱ្យតម្លៃមាសធ្លាក់ចុះ ប៉ុន្តែនេះអាចត្រូវបានបិទបាំង ដោយប្រាក់ដុល្លារអាមេរិក ដែលថយចុះជាងមុន ដែលធ្វើឱ្យវាបង្ហាញថា តម្លៃមាសកំពុងកើនឡើង ។
លក្ខណៈពិសេស របស់យើងនៅលើ គេហទំព័រ Kitco.com គឺបំបែកការផ្លាស់ប្តូរតម្លៃមាសជា២ផ្នែក ៖
ឥទ្ធិពលនៃភាពខ្លាំង ឬភាពទន់ខ្សោយ នៃប្រាក់ដុល្លារអាមេរិក និងឥទ្ធិពលនៃសកម្មភាពជួញដូរធម្មតា។

គួរឱ្យចាប់អារម្មណ៍ ការផ្លាស់ប្តូរតម្លៃមាស ដោយសារការប្រែប្រួល នៃប្រាក់ដុល្លារអាមេរិក ដូចគ្នានេះដែរ វាប៉ះពាល់ដល់ទំនិញទាំងអស់ ដែលកំណត់ ដោយរូបិយប័ណ្ណដុល្លារ នៅក្នុងសមាមាត្រដូចគ្នា ។

តាមរយៈការយល់ដឹងអំពីកត្តាទាំងនេះ វិនិយោគិនអាចបកស្រាយ បានកាន់តែច្បាស់អំពីចលនាតម្លៃមាស និងធ្វើការសម្រេចចិត្តប្រកប ដោយការយល់ដឹងខ្ពស់ ៕

To Top