អាហ្វហ្គានីស្ថាន ៖ នៅថ្ងៃអាទិត្យនេះ លោក Abdul Wasi Raihan ប្រធានគ្រប់គ្រងកិច្ចការប្រឆាំង គ្រឿងញៀន បានឲ្យដឹងថា អាជ្ញាធរបានដុតបំផ្លាញ គ្រឿងញៀន ចំនួន១០តោននៅក្នុងខេត្ត Nimruz ស្ថិតនៅភាគខាងលិច នៃប្រទេសអាហ្វហ្គានីស្ថាន ។
លោកបានបញ្ជាក់ឲ្យដឹងថា ទំនិញខុសច្បាប់ដែលរួមមាន សារធាតុញៀនប្រភេទហេរ៉ូអ៊ីន អាភៀន និងវត្ថុផ្សេងៗទៀតដែលប្រើក្នុងការផលិតហេរ៉ូអ៊ីន ត្រូវបានប្រមូលពីទូទាំងខេត្តក្នុងរយៈពេល៤ខែកន្លងមក នេះ ហើយត្រូវបានដុតបំផ្លាញជាសាធារណៈកាលពីថ្ងៃសៅរ៍ ។
នៅក្នុងខែមេសា ឆ្នាំ២០២២ រដ្ឋាភិបាលប្រចាំការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានហាមឃាត់ការដាំដុះដំណាំអាភៀន ការកែច្នៃគ្រឿងញៀន និងការជួញដូរគ្រឿងញៀន ហើយចាប់តាំងពីពេលនោះមក រដ្ឋបាលបានខិតខំបោសសម្អាតនៅអាហ្វហ្កានីស្ថានពីការគំរាមកំហែងដោយសារគ្រឿងញៀន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា