ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបន្តធ្លាក់ ចុះក្នុងរយៈពេល៣ថ្ងៃ ជាប់ៗគ្នា តែការរំពឹងទុកសម្រាប់ ការផ្គត់ផ្គង់ខ្ពស់សម្រាប់ទីផ្សារ

afp

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះរយៈពេល៣ថ្ងៃគិតមកត្រឹមថ្ងៃសុក្រ នេះ ដែលវានឹងបញ្ចប់ការធ្លាក់ថ្លៃនៅក្នុងសប្តាហ៍នេះ ដោយសារតែអ្នកវិនិយោគិនបានផ្តោតលើការរំពឹងទុកនៃការផ្គត់ផ្គង់ខ្ពស់ពីប្រទេសលីប៊ី និងប្រទេសក្រុមអ្នកនាំចេញប្រេងរបស់អង្គការ OPEC+ ដ៏ច្រើនលើសលប់ ។


តម្លៃប្រេងឆៅបង្ហាញដោយក្រុមហ៊ុន Brent បានធ្លាក់ចុះ៥៧សេន ឬស្មើនឹង០,៨ភាគរយ មកនៅត្រឹម៧១.០៣ដុល្លារក្នុង១បារ៉ែលគិតត្រឹមម៉ោង០០និង៣៦នាទីម៉ោងសកល ខណៈតម្លៃប្រេងឆៅរបស់អាមេរិកដែលបង្ហាញដោយក្រុមហ៊ុន West Texas Intermediate (WTI) បានធ្លាក់ចុះ៥៨សេន ឬ០,៩ភាគរយ មកនៅត្រឹម៦៧.០៩ដុល្លារក្នុង១បារ៉ែល ។

ដោយឈរលើមូលដ្ឋានប្រចាំសប្តាហ៍ ប្រេងឆៅបង្ហាញដោយក្រុមហ៊ុន Brent ត្រូវបានកំណត់ឱ្យស្រក់ប្រហែល៤,៦ភាគរយ ខណៈដែលក្រុមហ៊ុន WTI វិញកំពុងតែមានការធ្លាក់ចុះ៦,៦ភាគរយ ។

អ្នកវិភាគនៅក្រុមហ៊ុន FGE Energy បានប្រាប់ដល់អតិថិជនកាលពីថ្ងៃព្រហស្បតិ៍ថា “ទំនិញដែលបានបង្ហាញនៅលើការតាមដានទីផ្សារនៅក្នុងសប្តាហ៍នេះ គឺប្រទេសលីប៊ី និងអង្គការ OPEC+” ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកដែលជាគូប្រជែងដែលទាមទារឱ្យគ្រប់គ្រងធនាគារកណ្តាលនៃប្រទេសលីប៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ ហើយជម្លោះនេះបានបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃផលិតកម្ម និងការនាំចេញប្រេងនៅក្នុងប្រទេស ដោយការនាំចេញប្រេងឆៅបានធ្លាក់ចុះដល់៤០០.០០០បារ៉ែលក្នុង១ថ្ងៃនៅក្នុងខែនេះ ដែលកាលពីខែមុនគឺបានធ្លាក់ចុះលើសពី១លានបារ៉ែលឯណោះ ។

លោក Daniel Hynes អ្នកវិភាគរបស់ធនាគារ ANZ បានលើកឡើងថា ផ្អែកតាមកិច្ចព្រមព្រៀងនេះអាចឃើញពីការផ្គត់ផ្គង់ច្រើនជាង៥០០.០០០បារ៉ែលក្នុង១ថ្ងៃនៃការផ្គត់ផ្គង់របស់ប្រទេសលីប៊ី វិលមកទីផ្សារវិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top